ក្រុមហ៊ុនចំនួន 9 នឹងប្រជែងគ្នាដើម្បីជួយ NASA បញ្ជូនអ្នកអាវកាសត្រឡប់ទៅភពព្រះច័ន្ទវិញ

2847

អាមេរិក(TC)៖ NASA ត្រៀមបញ្ជូនអ្នកអវកាសរបស់ខ្លួនវិលត្រឡប់ទៅឋានព្រះចន្ទជាលើកដំបូង ក្នុងរយៈពេលជាង 40 ឆ្នាំចុងក្រោយនេះ។ ណាសា នឹងមិនធ្វើរឿងនេះតែម្នាក់ឯងទេ ប៉ុន្តែទីភ្នាក់ងារអាវកាសមួយនេះកំពុងប្រមូលយកក្រុមហ៊ុនទាំងតូចទាំងធំចំនួន 9 ដើម្បីប្រកួតប្រជែងដេញថ្លៃលើកិច្ចសន្យាដែលមានតម្លៃអតិបរមាសរុបចំនួន 2.6 ពាន់លានដុល្លារក្នុងរយៈពេល 10 ឆ្នាំ។

NASA បានចេញផ្សាយឈ្មោះក្រុមហ៊ុនទាំងនោះរួមមានក្រុមហ៊ុនអាកាសចរណ៍ Lockheed Martin រួមជាមួយក្រុមហ៊ុន Astrobotic Technology ក្រុមហ៊ុន Deep Space Systems ក្រុមហ៊ុន Draper Firefly Aerospace ក្រុមហ៊ុន Texas Intuitive Machines LLC ក្រុមហ៊ុន Masten Space Systems Inc ក្រុមហ៊ុន Moon Express និងក្រុមហ៊ុន Orbit Beyond ដែលសុទ្ធតែជាក្រុមហ៊ុនអាមេរិកទាំងអស់ ។

អ្នកនាំពាក្យរបស់ NASA លោក Jim Bridenstine បាននិយាយនៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា “ការប្រកាសនាថ្ងៃនេះ យើងកត់សម្គាល់នូវការរីកចម្រើនជាក់ស្តែងចំពោះការវិលត្រឡប់មកកាន់ផ្ទៃរបស់ព្រះច័ន្ទវិញ”។ ការបង្កើតថ្មីរបស់ក្រុមហ៊ុនអាវកាស និងក្រុមហ៊ុនអាកាសចរណ៍អាមេរិក គឺជាជំនួយដ៏ធំធេងនៅក្នុងវិស័យវិទ្យាសាស្រ្ត និងការរុករកមនុស្សក្រៅភព នឹងជួយយើងឱ្យសម្រេចបាននូវអ្វីៗដែលគួរឱ្យភ្ញាក់ផ្អើលនៅលើព្រះច័ន្ទ ហើយបន្ទាប់មកនឹងបញ្ជូនទៅភពព្រះអង្គារ។

ក្រុម NASA និងខាងក្រុមហ៊ុនឯកជន នឹងចាប់ផ្តើមបេសកកម្មបញ្ជូនទិន្នន័យតាមចន្ទគតិដែលអាចចាប់ផ្តើមនៅដើមឆ្នាំក្រោយ។ ការចាប់ផ្តើមដំបូងនោះ នឹងត្រូវបានប្រើដើម្បីជូនដំណឹងដល់បេសកកម្មនាពេលអនាគតទៅកាន់ភពព្រះចន្ទ និងភពអង្គារ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។