ក្រុមហ៊ុន Microsoft ដេញថ្លៃឈ្នះកិច្ចសន្យាតម្លៃ $480លាន ដើម្បីផលិតកាសស្តាប់សំលេងឲ្យយោធាអាមេរិក

2912

ក្រុមហ៊ុន Microsoft កំពុងត្រៀមខ្លួនជាស្រេចនូវផលិតផល HoloLens របស់ខ្លួន បន្ទាប់ពីក្រុមហ៊ុននេះទើបតែដេញថ្លៃឈ្នះលើកិច្ចសន្យាដែលមានតម្លៃ 480 លានដុល្លារ និងមានរយៈពេល 2ឆ្នាំ ជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីបំពាក់ឧបករណ៍កាសស្តាប់សំលេងដែលបំពាក់ដោយបច្ចេកវិទ្យាវ៉ែនតា AR លើអាវុធរបស់ទាហានអាមេរិច។

ឧបករណ៍នេះនឹងជួយឲ្យការសមប្រយុទ្ធរបស់កងទ័ពអាមេរិក កាន់តែដូចការពិត ព្រោះទាំងសម្លេងកាសស្តាប់ និងរូបភាពនៅលើវ៉ែនតា គឺដូចរូបភាពនៅក្នុងសង្គ្រាមពិតអញ្ចឹង។

ច្បាស់ណាស់ថាក្រុមហ៊ុន Microsoft មិនត្រឹមតែមានផែនការយកផលិតផលកាស HoloLens របស់ខ្លួនសម្រាប់តែលក់ទៅឱ្យកម្មកររោងចក្រសម្រាប់ប្រើប្រាស់ដើម្បីទាក់ទងគ្នានៅកន្លែងធ្វើការប៉ុណ្ណោះទេ  ថែមទាំងយកវាទៅក្នុងសមរភូមិទៀតផង ក៏ប៉ុន្តែតម្រូវការប្រព័ន្ធការពារដែលមាននៅក្នុងកិច្ចសន្យានោះ តម្រូវឲ្យ Microsoft ផលិត HoloLens  ភ្ជាប់ជាមួយវ៉ែនតា រួមបញ្ជូលទាំងឧបករណ៍ FoV ដែលនឹងមានសមត្ថភាពស៊ូនឹងកម្តៅចន្លោះពី 55 ទៅ 110 អង្សារ។

 

អាមេរិកមានក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សច្រើនណាស់ រាប់ចាប់តាំងពីក្រុមហ៊ុនផលិតទូរស័ព្ទ ក្រុមហ៊ុនផលិតកុំទ្យូទ័រ ក្រុមហ៊ុនផលិតឡាន ក្រុមហ៊ុនផលិតយន្តហោះ ក្រុមហ៊ុនផលិតយានអាវកាស និងក្រុមហ៊ុនផលិតសភាវុធ ហើយប្រសិនបើក្រុមហ៊ុនទាំងនោះ លូកដៃចូលជួយកងទ័ពអាមេរិក នោះច្បាស់ណាស់ថានៅលើលោកនេះគ្មានប្រទេសណាច្បាំងឈ្នះអាមេរិកនោះទេ៕

 

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។