បួនជំហាន សម្រាប់យកឈ្នះលើគ្រប់ឧបសគ្គទាំងឡាយ

3160

អ្នកដឹងទេ គេតែងនិយាយថាជីវិតគឺមិនមានយុត្តិធម៌ទេ ទោះជាយ៉ាងណាក៏ដោយ យុត្តិធម៌ ឬមិនយុត្តិធម៌ ឧបសគ្គនឹងនៅតែបង្ហាញខ្លួនដោយខ្លួនឯង ដោយគ្រាន់តែបុគ្គលខ្លះនឹងត្រូវប្រឈមមុខនឹងបញ្ហាខ្លះដែលអាចនឹងមានភាពលំបាក ឬឈឺចាប់ជាងអ្នកដទៃតែប៉ុណ្ណោះ។ ប្រាកដណាស់យើងមិនអាចជ្រើសរើសសន្លឹកបៀរដែលយើងចង់បាន ប៉ុន្តែយើងមានសិទ្ធថាគួរសម្រេចចិត្តលេងបៀរដែលនៅក្នុងដៃរបស់យើងដោយរបៀបណា។ ខាងក្រោមនេះ គឺជារូបមន្តបួនជំហាន ជួយអ្នកយកឈ្នះលើឧបសគ្គទាំងឡាយ ហើយឈានទៅមុខនៅពេលដែលអ្នកជួបប្រទះនឹងរឿងរ៉ាវដែលផ្ទុយពីការរំពឹងទុក។

១.ទទួលស្គាល់ការពិត

ដើម្បីយកឈ្នះឧបសគ្គណាមួយ អ្នកត្រូវតែមានភាពម្ចាស់ការលើខ្លួនឯង ហើយចេះទទួលយកការពិតរបស់ខ្លួនអ្នក។ នេះមិនដូចការលាលែងពីតំណែងទេ ផ្ទុយទៅវិញវាគឺជាការចេះទទួលស្គាល់ការពិតដើម្បីអោយអ្នកអាចរកផ្លូវថ្មីសម្រាប់ឆ្ពោះទៅមុខបាន។ ការមិនអើពើនឹងបញ្ហា ឬការតាំងចិត្ត ទាំងនេះវាគ្រាន់តែជាការពន្យារភាពឈឺចាប់របស់អ្នកតែប៉ុណ្ណោះ។ លើសពីនេះទៅទៀតការធ្វើបែបនេះ វាគ្រាន់តែជាការខ្ជះខ្ជាយនូវពេលវេលា និងថាមពលដ៏មានតម្លៃដែលអាចដឹកនាំអ្នកអោយឆ្ពោះទៅរកដំណោះស្រាយវិជ្ជមានតែប៉ុណ្ណោះទេ។

២.កែប្រែឧបសគ្គទៅជាលាភ

ខណៈពេលដែលភាគច្រើននៃអ្វីដែលកើតឡើងនៅក្នុងជីវិត គឺស្ថិតនៅក្រៅការគ្រប់គ្រងរបស់យើង នោះវានឹងបង្កើតបានជាសមត្ថភាពមួយទៀតដើម្បីទាញជាឱកាសសម្រាប់អោយយើងរៀនពីវា ដូចជាការសំរេចចិត្តក្នុងការឆ្លើយតបចំពោះបញ្ហាជាដើម។ ទទ្ទឹមនឹងនេះ អ្នកអាចបង្កើតជាសាច់រឿងមួយដែលផ្លាស់ប្តូរការតស៊ូរបស់អ្នកអោយក្លាយជាឱកាសមួយដូចជាឱកាសដើម្បីរៀនពីជំនាញថ្មី ជួបមនុស្សថ្មី មើលពិភពលោកតាមរយៈគំនិតខុសៗគ្នា ឬជាការឈឺចាប់ក្នុងន័យជាកម្លាំងចិត្តអោយអ្នកតស៊ូទៅមុខ ជាទុនតទល់នឹងឧបសគ្គផ្សេងទៀត។

៣.ដើរមួយជំហានម្តងៗ

កំណត់សកម្មភាពតូចៗបំផុតដែលជាសកម្មភាពដែលអ្នកអាចគ្រប់គ្រងវាបាន។ បន្ទាប់មកធ្វើការកំណត់ពីភាពខ្លាំង និងអត្ថន័យនៃសាច់រឿងរបស់អ្នក បនា្ទប់មកចាប់ផ្តើមរុញខ្លួនឯងដោយផ្តើមពីការអនុវត្តពីជំហានតូចៗ ហើយដើរទៅមុខជាជំហានៗ។

៤.តែងតែផ្តល់កម្លាំងចិត្តអោយខ្លួនឯង

ការយកឈ្នះលើឧបសគ្គណាមួយ ពេលខ្លះមានភាពងាយស្រួល ហើយអ្នកនឹងរីករាយនៅពេលដែលអ្នកមានមនុស្សនៅខាងអ្នក ដើម្បីចាំជួយផ្តល់ការគាំទ្រ និងការលើកទឹកចិត្ត។ ពួកគេអាចនឹងមើលឃើញពីអ្វីដែលជាទស្សនវិស័យដ៏ល្អ និងអាចផ្ដល់ជាជម្រើសមួយដែលអាចជាអ្វីដែលអ្នកនឹកស្មានមិនដល់ ជំនួសអ្នកផងក៏ថាបាន។ ចំពោះដំណើរការនេះពិតណាស់វាតម្រូវអោយអ្នកមានការខិតខំប្រឹងប្រែងដែលពោរពេញដោយកម្លាំងចិត្ត និងទំនុកចិត្តលើខ្លួនឯង ថាអាចដោះស្រាយបាននូវអ្វីដែលជាបញ្ហាប្រឈមដែលបានកើតឡើងចំពោះអ្នក៕

ប្រភពអត្ថបទ៖ Entrepreneur

ផ្ទាំងឃោសនាពាណិជ្ជកម្ម
I'm a freelance writer of APAMAT. Mostly, my articles are about youth, businesswomen, money and life. This moment, I'm also running my own business, an import and export company between China-Cambodia. I'm here because I love to share my experiences with you about both life and business. Enjoy!