មេក្រុមហ៊ុនធំៗនឹងទៅជួបលោក Trump នៅសេតវិមាននៅសប្តាហ៍ក្រោយ

2515

អាមេរិក(Techcrunch)៖ នាយកប្រតិបត្តិជាន់ខ្ពស់មកពីក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា Google, Microsoft, Qualcomm និង Oracle នឹងធ្វើដំណើរទៅកាន់សេតវិមាននៅថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយ ដើម្បីពិភាក្សាអំពី “គំនិតផ្លាស់ប្តូរ” ដែលផ្តោតលើការច្នៃប្រឌិតរបស់សហរដ្ឋអាមេរិក។

កិច្ចប្រជុំនេះត្រូវបានគេរំពឹងថានឹងផ្តោតទៅលើប្រធានបទស្តីពីបច្ចេកវិទ្យាដូចជា 5G និង AI ជាដើមដើម្បីជួយធានាថាសហរដ្ឋអាមេរិកនឹងនៅតែជាមេដឹកនាំក្នុងឧស្សាហកម្មបច្ចេកវិទ្យានាពេលអនាគត។ នេះបើយោងតាមអ៉ីម៉ែលចេញពីសេតវិមាន។

កិច្ចប្រជុំនេះមានភាពតានតឹងយូរអង្វែងមកហើយរវាងរដ្ឋបាលរបស់លោក Trump និងក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើន ជុំវិញការសម្រេចគោលនយោបាយដែលរាប់បញ្ចូលទាំងបញ្ហាសង្គមដូចជាសិទ្ធិ LGBTQ និងបញ្ហាអន្តោប្រវេសន៍ និងការដាក់ពន្ធនាំចូល។

មេដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា Facebook, Amazon, Apple, និង Twitter សុទ្ធតែធ្លាប់ចូលកិច្ចប្រជុំនេះមកហើយ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។