នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Unilever ត្រូវបានគេឲ្យចូលនិវត្តន៍ ព្រោះធ្វើឲ្យម្ចាស់ភាគហ៊ុនមិនសប្បាយចិត្ត

2700

Unilever (UL) ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ទំនិញសម្រាប់ប្រើប្រាស់ និងអាហាររបស់អង្គគ្លេសបានអោយដឹងថា នាយកប្រតិបត្តិរបស់ខ្លួនគឺលោក Paul Polman នឹងត្រូវចូលនិវត្តន៍ ហើយតំណែងនេះនឹងត្រូវជំនួសដោយលោក Alan Jope ដែលបច្ចុប្បន្នជាប្រធានផ្នែកផលិតផលថែរក្សាសម្រស់ ចាប់ពីថ្ងៃទី១ ខែមករា ដើមឆ្នាំ២០១៩ខាងមុខនេះ។

គួរបញ្ជាក់អោយដឹងផងដែលថា លោក Polman បានកាន់តំណែងជាប្រធានក្រុមហ៊ុន Unilever បានបង្កើតសាប៊ូដុំ Dove និង ការ៉េម Ben & Jerry អស់រយៈពេល ១០ឆ្នាំ ប៉ុន្តែដោយសារតែនៅក្នុងឆ្នាំនេះ លោកបានធ្វើអោយម្ចាស់ភាគហ៊ុនធំៗមួយចំនួនមានការមិនសប្បាយចិត្ត ចំពោះគម្រោងដែលចង់ធ្វើការផ្លាស់ប្តូរទីស្នាក់ការរបស់ខ្លួនទៅកាន់ប្រទេសហូឡង់។ បន្ទាប់ពីមានការមិនសប្បាយចិត្តពីសំណាក់វិនិយោគគិនមួយចំនួន គម្រោងមួយនេះក៏ត្រូវបានលុបចោលវិញ ហើយការដែលសម្រេចចិត្តលុបចោលការផ្លាស់ប្តូរទីតាំងនេះ ត្រូវបានគេមើលឃើញថាជាការខកចិត្តមួយជាមួយនាយកប្រតិបត្តិដែលរួមមានលោក Polman ដែលជាអ្នកផ្តួចផ្តើមគំនិត និងទទួលខុសត្រូវលើការត្រួតពិនិត្យរចនាសម្ព័ន្ធរបស់ក្រុមហ៊ុនកាលពីឆ្នាំមុន។

លោក Alan Jope

រីឯលោក Jope  ដែលត្រៀមនឹងកាន់កាប់តំណែងជានាយកប្រតិបត្តិការថ្មីនាដើមឆ្នាំក្រោយរូបនេះ គឺជាអតីតជើងខ្លាំងរបស់ Unilever (UL) ផ្ទាល់ដែលបានចូលរួមធ្វើការជាមួយផ្នែកទីផ្សារតាំងពីឆ្នាំ 1985​។ ហើយមុនពេលលោកសម្រេចចិត្តចូលប្រលូកក្នុងក្រុមហ៊ុន Unilever (UL) លោកគឺជាអ្នកដឹកនាំក្រុមហ៊ុនសាជីវកម្មរបស់អាស៊ីភាគខាងជើង ហើយបានធ្វើជាប្រធានប្រតិបត្តិការនៅប្រទេសរុស្សី អាហ្វ្រិក និងមជ្ឈឹមបូព៌ា ជាពិសេសលោកក៏បានចំណាយ​ពេលមួយទសវត្សរ៍ ក្នុងតួនាទីជាន់ខ្ពស់នៅក្នុងក្រុមហ៊ុននៅសហរដ្ឋអាមេរិកទៀតផង៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
I'm a freelance writer of APAMAT. Mostly, my articles are about youth, businesswomen, money and life. This moment, I'm also running my own business, an import and export company between China-Cambodia. I'm here because I love to share my experiences with you about both life and business. Enjoy!