ចក្រភពអង់គ្លេសបើកទ្វារស្វាគមន៍ទទួលក្រុមហ៊ុន Huawei ខណ:សហរដ្ឋអាមេរិក និងប្រទេសអូស្ត្រាលីមិនមានការស្វាគមន៍ទាល់តែសោះ

2001

អាមេរិក(BBC)៖ រដ្ឋាភិបាលនៃប្រទេសនូវែលសេឡង់បានធ្វើការរារាំងនូវឧបករណ៍អេឡិចត្រូនិក 5G ដែលផលិតឡើងដោយក្រុមហ៊ុនចិន Huawei មិនឲ្យមានវត្តមានក្នុងប្រទេសខ្លួនខណ:ពេលដែលចក្រភពអង់គ្លេសហាក់ដូចជាមិនសូវព្រួយបារម្ភអំពីការហូរចូលនៃឧបករណ៍អេឡិចត្រូនិក 5G នោះទាល់តែសោះ។ យោងតាមសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយក្រុមហ៊ុន Spark នៃប្រទេសនូវែលសេឡង់បានឲ្យដឹងថា​​ វត្តមានរបស់ឧបករណ៍អេឡិចត្រូនិក 5G នៃក្រុមហ៊ុន Huawei អាចបង្ក “ហានិភ័យផ្នែកសន្តិសុខសារព័ត៌មាន” ដោយពួកគេបានបន្ថែមទៀតថា ក្រុងប៉េកាំងអាចប្រើបច្ចេកវិទ្យាអេឡិចត្រូនិក 5G ដើម្បីស៊ើបការណ៍អំពីព័ត៌មានក្នុងប្រទេសទាំងនោះបានយ៉ាងងាយ ប្រសិនបើនបើពួកគេប្រើប្រាស់នូវប្រព័ន្ធ 5G។

លើសពីនេះទៅទៀតសហរដ្ឋអាមេរិក និងប្រទេសអូស្ត្រាលី បានធ្វើការបិទមិនឲ្យនាំចូលនូវឧបករណ៍អេឡិចត្រូនិកនៃក្រុមហ៊ុន Huawei ក៏ដូចជាទូរស័ព្ទចល័តជំនាន់ក្រោយរបស់ពួកគេផងដែរ។ សមាជិកទាំងប្រាំនៃសម្ព័ន្ធ Eyes Intelligence ដែលក្នុងនោះមានសមាជិកបីបានធ្វើការបិទមិនឲ្យមានការនាំចូល ហើយអ្វីដែលកាន់តែពិសេសនោះគឺ ប្រទេសកាណាដាដែលជាសមាជិកមួយក្នុងចំណោមសមាជិកទាំងប្រាំកំពុងធ្វើការកសាងនូវប្រព័ន្ធសុវត្ថិភាពដោយខ្លួនឯង។ ដោយអាស្រ័យហេតុនេះហើយទើបមានការរំពឹងថាចក្រភពអង់គ្លេសនឹងក្លាយជាប្រទេសតែមួយគត់ ដែលទទួលយកនូវឧបករណ៍អេឡិចត្រូនិក 5G នៃក្រុមហ៊ុន Huawei។  ក្រុមហ៊ុន Huawei ក៏បានថ្លែងថា “យើងដឹងពីសេចក្តីថ្លែងការណ៍របស់ Spark ហើយយើងកំពុងពិនិត្យមើលស្ថានភាព។ ក្នុងនាមជាអ្នកផ្គត់ផ្គង់ឧបករណ៍ទូរគមនាគមន៍ឈានមុខគេលើពិភពលោក យើងនៅតែប្តេជ្ញាចិត្តក្នុងការបង្កើតដំណោះស្រាយដែលទុកចិត្ត និងមានសុវត្ថិភាពសម្រាប់អតិថិជនរបស់យើង”។

គួរបញ្ជាក់ផងដែរថា ឧបករណ៍អេឡិចត្រូនិក 5G គឺវាពិតជាលឿនប៉ុន្តែចំពោះបណ្តាប្រទេសលោកខាងលិជ ហាក់ដូចជាមិនមានទំនុកចិត្តចំពោះប្រព័ន្ធសុវត្ថិភាពដែលផ្តល់ដោយក្រុមហ៊ុនចិននោះទេ ហើយនេះក៏ជាមូលហេតុដែលបណ្តាប្រទេសធំៗមួយចំនួននោះធ្វើការបិទការនាំចូលផងដែរ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគីជាអ្នកសរសេរអត្ថបទក្នុងគេហទំព័រ apamat.com ។ ចំពោះខ្ញុំការសរសេរអត្ថបទគឺជារឿងរីករាយ ប៉ុន្តែអ្វីដែលកាន់តែធ្វើឲ្យខ្ញុំរីករាយនោះគឺ ការចែករំលែកនូវចំណេះដឹង បទពិសោធន៍ ជំនាញ និង គតិបណ្ឌិតល្អៗដល់មិត្តអ្នកអានទុកជាចំណេះដឹងសម្រាប់ធ្វើការសិក្សាស្វែងយល់។