ប្រវត្តិរបស់ក្រុមហ៊ុន​ IBM

2956

IBM (International Business Machine) គឺជាក្រុមហ៊ុនអេឡិចត្រូនិចដ៏ធំំមួយក្នុងពិភពលោក ដោយក្រុមហ៊ុននេះមានភាពល្បីល្បាញដោយសារផលិតផលប្រើប្រាស់ក្នុងការិយាល័យដូចជា អង្គលីលេខ ម៉ាស៊ីនគិតលេខ កុំព្យូទ័រយូរដៃ និងការរកឃើញនូវបច្ចេកវិទ្យាថ្មីៗជាដើមហើយបច្ចុប្បន្ននេះក្រុមហ៊ុនលក់សេវាកម្ម និងកម្មវិធីទៅអោយក្រុមហ៊ុនធំៗដទៃទៀត។ ក្រុមហ៊ុន IBM ត្រូវបានបង្កើតឡើងដោយលោក ​Thomas J. Watson ហើយក្រុមហ៊ុននេះគឺជាអ្នកនាំមុខគេខាងផ្នែកកុំព្យូទ័រដោយនៅទសវត្ស១៩៩០ចំណូលរបស់ក្រុមហ៊ុនកើនឡើងខ្ពស់បំផុតគឺ៦៨.៩ពាន់លានដុល្លា។ កាលពីឆ្នាំ១៩១១មានក្រុមហ៊ុនបីចូលហ៊ុនគ្នាគឺ​ Tabulating Machine Company, Computing Scale Company និង​ International Time Recording Company of America ហើយបង្កើតបានក្រុមហ៊ុនថ្មីមួយឈ្មោះថា Computing Tabulating Recording Company។ នៅឆ្នាំ១៩១៤ លោក Thomas J. Watson ចូលរួមក្រុមហ៊ុននេះក្នុងនាមជា CEO រហូតដល់ឆ្នាំ១៩៣៤។ ជាមួយនឹងភាពជោគជ័យក៏ដូចជាការរីកចម្រើនយ៉ាងឆាប់រហ័ស នៅឆ្នាំ​១៩២៤គាត់សម្រេចចិត្តប្ដូរឈ្មោះក្រុមហ៊ុនទៅជា IBM ដោយនៅពេលនោះក្រុមហ៊ុនមានបុគ្គលិក៤សែននាក់ និងមានទីពិសោធន៍ចំនួន១២នៅទូទាំងពិភពលោក។

IBM ជាអ្នកធ្វើអោយមានការផ្លាស់ប្ដូរនៅក្នុងពិភពកុំព្យូទ័រហើយបានធ្វើអោយដៃគូរប្រជែងជាច្រើនក្ស័យធនដោយសារផលិតផលខ្លួនផងដែរ។ អ្វីៗទាំងអស់នេះចាប់ផ្ដើមឡើងដោយម៉ាស៊ីនគិតលេខរបស់ IBM ដែលបានបញ្ចេញមកក្នុងទីផ្សារនៅទសវត្ស១៩៣០ ហើយនៅឆ្នាំ១៩៤៤ ក្រុមហ៊ុនក៏បានបញ្ចេញកុំព្យូទ័រឈ្មោះថា Harvard Mark 1 ដែលវាមានសមត្ថភាពក្នុងការគណនាលេខដែលមានភាពស្មុគរស្មាញខ្លាំង​ រីឯ IBM 701 EDPM ត្រូវបានគេប្រើប្រាស់នៅក្នុងការពិសោធន៍វិទ្យាសាស្ត្រ។ ក្នុងឆ្នាំជាមួយគ្នាដែរនោះលោក Robert Dennard ដែលជាអ្នកស្រាវជ្រាវនៅ IBM បានបង្កើតឡើងនូវ DRAM ដែលវាមានសារៈសំខាន់ណាស់សម្រាប់ឧស្សាហកម្មកុំព្យូទ័ររហូតដល់សព្វថ្ងៃនេះ។

នៅឆ្នាំ១៩៨១ IBM​ ចាប់ផ្ដើមផលិតកុំព្យូទ័រផ្ទាល់ខ្លួនក្រោយមានការសហការណ៍ជាមួយ Microsoft ក្នុងការផលិតកម្មវិធីអោយកុំព្យូទ័រខ្លួន តែផលិតផលនេះត្រូវបានបញ្ចប់ការផលិតនៅក្នុងខែមេសាឆ្នាំ១៩៨៧។ នៅឆ្នាំ១៩៩២ IBM ចាប់ផ្ដើមបង្កើតកុំព្យូទ័រយួរដៃវិញម្ដងដោយវាមានឈ្មោះថា ThinkPad ហើយក្រុមហ៊ុនដាក់លក់ដំបូងចំនួន៣ម៉ូដែល។ ThinkPad ទទួលបានការពេញនិយមយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់មិនថានៅសម្រាប់ផ្ទាល់ខ្លួន ក្នុងក្រុមហ៊ុនធំៗ រដ្ឋាភិបាល សូម្បីតែ NASA ក៏ប្រើប្រាស់ ThinkPad នៅក្នុងទីអវកាសផងដែរ។ ប៉ុន្ដែគួរអោយស្ដាយ IBM​ បានលក់ម៉ាក ThinkPad ទៅអោយក្រុមហ៊ុន Lenovo របស់ចិនក្នុងឆ្នាំ២០០៤ដោយសារខ្លួនចង់ផ្ដោតទៅលើផ្នែកសេវាកម្មវិញម្ដង។ IBM ក្លាយជាក្រុមហ៊ុនមួយដែលគេអោយតម្លៃ​ និងទុកចិត្តបំផុតនៅក្នុងវិស័យ IT ហើយបច្ចុប្បន្ននេះមានបុគ្គលិកជាងបីលានអ្នកនៅប្រទេសជាច្រើនទូទាំងពិភពលោក៕

 

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។