Apple បើកហាងលក់អនឡាញមួយសម្រាប់លក់ផលិតផលរបស់ខ្លួនឲ្យយោធា ដោយមានបញ្ចុះតម្លៃ 10%

2146

អាមេរិក(TC)៖ ក្នុងពេលឆាប់ៗនេះ ជាថ្ងៃសម្រាកដើរទិញឥវ៉ាន់នៅអាមរិក ក្រុមហ៊ុន Apple បានប្រកាសបើកហាងលក់តាមអ៊ីនធឺណិតមួយដែលផ្តល់ជូននូវការបញ្ចុះតម្លៃ 10% រាល់ផលិតផលទាំងអស់ សម្រាប់ទាហានសកម្ម និងអតីតយុទ្ធជនរបស់អាមេរិក។

ក្រុមហ៊ុន Apple បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលធ្វើឡើងដោយ សារព័ត៌មានមួយថា “នៅឯក្រុមហ៊ុន Apple យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះយុទ្ធបុរស និងយុទ្ធនារីនៃកងកម្លាំងប្រដាប់អាវុធរបស់យើង។ យើងមានមោទនភាពក្នុងការផ្តល់ជូននូវយោធា និងអតីតយុទ្ធជនដ៏សកម្ម នូវហាងលក់តាមអ៊ីនធឺណេតថ្មីមួយដែលមានតម្លៃពិសេស ជាការបង្ហាញពីការដឹងគុណរបស់យើងចំពោះសេវាកម្មក្លាហានរបស់ពួកគេ”។

ក្រុមហ៊ុន Apple បានផ្តល់ការបញ្ចុះតម្លៃដល់ផ្នែកអប់រំ និងនិស្សិតជាច្រើនលើការផ្តល់ជូនផ្នែក hardware ជាមួយនឹងការជ្រើសរើសតម្លៃតាមរយៈកម្មវិធីទិញរបស់បុគ្គលិករដ្ឋាភិបាល និងយោធា។ ក្រុមហ៊ុនមួយចំនួនផ្សេងទៀតដូចជា Microsoft, Lenovo និង Samsung ក៏ផ្តល់ជូននូវការបញ្ចុះតម្លៃបុគ្គលិកយោថាមួយចំនួនផងដែរ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។