នាយកផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Huawei ត្រូវបានចាប់ខ្លួននៅប្រទេសកាណាដា

2032

កាណាដា(TC)៖ អ្នកស្រី ម៉េង វ៉ាន់ចូវ ប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនផលិតឧបករណ៍ទូរគមនាគមន៍ធំជាងគេបំផុតនៅលើពិភពលោក និងជាអ្នកផលិតស្មាតហ្វូនធំជាងគេលំដាប់ទី 2 ត្រូវបានចាប់ខ្លួននៅទីក្រុង Vancouver ប្រទេសកាណាដា ពីបទសង្ស័យថានាងបានបំពានទណ្ឌកម្មពាណិជ្ជកម្មរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ ដែលត្រូវបានរាយការណ៍មុនគេដោយសារព័ត៌មាន The Globe and Mail ។

ក្រុមហ៊ុន Huawei បានបញ្ជាក់ពីព័ត៌មាននេះជាមួយ TechCrunch ដោយបន្ថែមថាអ្នកស្រី ម៉េង ដែលជាកូនស្រីរបស់ស្ថាបនិកក្រុមហ៊ុន Huawei គឺលោក Ren Zhengfei ប្រឈមនឹងការចោទប្រកាន់មិនច្បាស់លាស់ នៅស្រុកភាគខាងកើតនៃទីក្រុងញូវយ៉ក ជាកន្លែងដែលនាងបានផ្ទេរជើងហោះហើរឆ្ពោះទៅកាន់ប្រទេសកាណាដា។

អ្នកនាំពាក្យរបស់ក្រុមហ៊ុន Huawei បានប្រាប់សារព័ត៌មាន TechCrunch ថា “ក្រុមហ៊ុន ត្រូវបានគេផ្តល់ព័ត៌មានឲ្យតិចតួចណាស់ទាក់ទងនឹងការចោទប្រកាន់ និ ងមិនដឹងពីការធ្វើខុសរបស់អ្នកស្រីម៉េងនៅឡើយទេ។”

លោកបានបន្ថែមថា “ក្រុមហ៊ុនជឿជាក់ថាប្រព័ន្ធច្បាប់កាណាដា និងសហរដ្ឋអាមេរិកនឹងឈានទៅដល់ការសន្និដ្ឋានច្បាស់លាស់ណាមួយ។ ក្រុមហ៊ុន Huawei គោរពតាមច្បាប់ និងបទប្បញ្ញត្តិដែលអាចអនុវត្តបានទាំងអស់ ដែលរួមមានការត្រួតពិនិត្យការនាំចេញ និងការដាក់ទណ្ឌកម្មច្បាប់ និងបទប្បញ្ញត្តិរបស់អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។”

យោងតាមសារព័ត៌មាន The Globe and Mail បានផ្សាយថា លោកស្រី ម៉េង ជាអនុប្រធានក្រុមហ៊ុន Huawei ត្រូវបានចាប់ខ្លួននៅថ្ងៃទី 1 ខែធ្នូ ចំណែកសវនករនៅក្រៅឃុំ ត្រូវបានគេកំណត់រួចហើយសម្រាប់ថ្ងៃសុក្រ។

ភាពតានតឹងរវាងអាជ្ញាធរសហរដ្ឋអាមេរិក និងក្រុមហ៊ុន Huawei បានកើនឡើងយ៉ាងខ្លាំងចាប់តាំងពីឆ្នាំ 2016 ហើយបានវិវត្តន៍ទៅកាន់តែអាក្រក់ទៅៗ នៅពេលដែលសង្រ្គាមពាណិជ្ជកម្មអាម៉េរិក – ចិនចេះតែរីកធំឡើង។ ដោយដកស្រង់ពីការព្រួយបារម្ភផ្នែកសន្តិសុខជាតិ លោកប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីខែសីហាបានចុះហត្ថលេខាលើវិក័យប័ត្រដែលនឹងហាមឃាត់ភ្នាក់ងាររដ្ឋាភិបាលមិនឱ្យប្រើផលិតផល និងសេវាកម្មពីក្រុមហ៊ុន Huawei និងក្រុមហ៊ុនចិន ZTE ។ ទន្ទឹមនឹងនេះដែរ ក្នុងលិខិតថ្មីមួយផ្ញើទៅនាយករដ្ឋមន្រ្តីកាណាដា Justin Trudeau សមាជិកសភាអាមេរិកបានលើកទឹកចិត្តឱ្យប្រទេសកាណាដានៅឲ្យឆ្ងាយពីក្រុមហ៊ុន Huawei លើផែនការប្រព័ន្ធ 5G របស់ខ្លួន៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។