Tim Cook: “ពិភពលោកពោរពេញដោយភាពអគតិ ហើយអ្នកត្រូវតែច្រានវាចេញ”

2132

មេរបស់ក្រុមហ៊ុន Apple ត្រូវបានគេមើលឃើញថាជាមនុស្សដែលមានទេពកោសល្យ និងទស្សនៈវិស័យវែងឆ្ងាយមិនចាញ់ Steve Jobs ប៉ុន្មានទេ។ ជារឿយៗ Cook តែងតែព្យាយាមពន្យល់គ្រប់គ្នាពីអ្វីដែលអាចនឹងកើតឡើងនាពេលអនាគត ក៏ដូចជាការផ្តល់ដំបូន្មានជាវិជ្ជមានដល់យុវជនានាតាមរយៈគំនិត និងការយល់ដឹងរបស់គាត់។

ស្របពេលដែលពិភពលោកកំពុងតែបោះជំហ៊ានទៅមុខយ៉ាងគំហគ នាយកប្រតិបត្តិរបស់ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយនេះ បែរជាយល់ថា ពិភពលោកនាពេលបច្ចុប្បន្នគឺកំពុងស្ថិតនៅក្នុងភាពល្អក់កករដោយគំនិតទុទិដ្ឋិនិយម ហើយគ្រប់គ្នាគួរតែព្យាយាមធ្វើអ្វីៗដើម្បីរាំងស្ទះគំនិតទាំងនេះ។

ថ្លែងនៅក្នុងពិធីចែកសញ្ញាបត្រកិតិ្តយសនៅសកលវិទ្យាល័យ The University of Glasgow ស្ថិតក្នុងប្រទេស Scotland លោក Tim Cook បាននិយាយថា “ប្រសិនបើគ្រប់គ្នាមិនធ្វើបែបនេះទេ ការគិតអវិជ្ជមាននឹងវិវត្តទៅដូចជាជម្ងឺមហារីកនៅក្នុងចិត្តរបស់មនុស្ស ហើយពួកគេនឹងគិតឃើញតែរឿងអាក្រក់ៗ”។

លោកបន្ថែមទៀតថា​ ពិភពលោកទាំងមូលប្រែប្រួលតាមការមើលឃើញរបស់យើង ប៉ុន្តែធាតុពិតនឹងទៅជាបែបណានោះ គឺវាអាស្រ័យលើការព្យាករណ៍ទុករបស់យើង”។  ការគិតវិជ្ជមានគឺមានសារៈសំខាន់ខ្លាំងណាស់ ព្រោះវាទាក់ទងនិងសកម្មភាពដែលអ្នកនឹងប្រព្រឹត្តិចេញមកជាក់ស្ដែង។ លើសពីនេះ ការសិក្សាមួយបានបង្ហាញថា សុទិដ្ឋិនិយមមិនត្រឹមតែជានិន្នាការមួយដែលពាក់ព័ន្ធននិងភាពជោគជ័យប៉ុណ្ណោះទេ ប៉ុន្តែវាជាកត្តាដែលនាំទៅរកជោគជ័យ។ ប្រសិនបើយើងចង់ឱ្យអនាគតកាន់តែល្អថ្លៃថ្លារ ភាពតប់ប្រមល់ និងសេចក្តីខ្វល់ខ្វាយជ្រុលគួរតែកាត់បន្ថយ។

តែផ្ទុយទៅវិញ ការរក្សាបាននូវភាពវិជ្ជមានគឺមិនមែនជារឿងងាយស្រួលទេ ហើយវាប្រហែលជាអាចតម្រូវគេចចេញពីមនុស្សមួយចំនួន។ បើអ្នកមានមិត្តភក្តិដែលចូលចិត្តគិតអ្វីដែលនាំផលមិនល្អ អ្នកគប្បីនៅឆ្ងាយពីពួកគេ ពីព្រោះបើសិនជាអ្នកនៅតែបណ្ដោយខ្លួនជាមួយពួកគេ មិនយូរមិនឆាប់អ្នកនឹងមានការគិតដូចជាពួកគេដែរ។ យ៉ាងណាមិញ ពេលវេលាល្អបំផុតដើម្បីរស់នៅ គឺពេលនេះ ហើយវាជាការពិត នេះបើតាមសម្តី CEO របស់ក្រុមហ៊ុនអេផល Tîm Cook

ប្រភព៖ CNBC

ផ្ទាំងឃោសនាពាណិជ្ជកម្ម
សួស្តី! ខ្ញុំគឺជាអ្នកសរសេរអត្ថបទឱ្យ Apamat.com និងប្រែសម្រួលអត្ថបទណាទាក់ទងនិងអ្នកជំនួញល្បីៗ ជាពិសេសរបៀបក្នុងការសម្រេចជោគជ័យ ព្រមទាំងបទពិសោធន៍បរាជ័យរបស់ពួកគេ។ សម្រាប់ទស្សនៈខ្ញុំផ្ទាល់ ខ្ញុំយល់ថា ការធ្វើអាជីវកម្មគឺជាថ្នាំដ៏ស័ក្តិសិទ្ធិមួយដែលអាចកែប្រែទំនាស់ផលប្រយោជន៍រវាងមនុស្សនិងមនុស្ស។ សូមអរគុណចំពោះចំណាប់អារម្មណ៍ និងពេលវេលាដ៏មានតម្លៃរបស់អ្នកក្នុងការអានអត្ថបទរបស់ខ្ញុំ៕