សារៈសំខាន់នៃការស្រាវជ្រាវទីផ្សារ សម្រាប់អាជីវកម្មរបស់អ្នក

10967

គ្រាន់តែធ្វើការស្រាវជ្រាវទីផ្សារ (Market research) សម្រាប់អាជីវកម្មរបស់អ្នក អ្នកប្រហែលជាយល់ថាវាហាក់ដូចជាស្មុកស្មាញពេកហើយ ប៉ុន្តែអ្នកត្រូវតែធ្វើវា ព្រោះវាជាគន្លឹះជួយឲ្យអាជីវកម្មរបស់អ្នកជោគជ័យ។

ការស្រាវជ្រាវទីផ្សារ គឺធ្វើឡើងនៅពេលដែលអ្នកសម្រួចគោលដៅជាក់លាក់មួយ ហើយអ្នកនឹងត្រូវស្វែងរកវិធីសម្រេចគោលដៅនោះ។ យើងអាចនិយាយពាក្យម៉្យាងទៀតថាជាការស្រាវជ្រាវដើម្បីកំណត់អតិថិជនគោលដៅ។

Marketing research តម្រូវឱ្យមានការទាក់ទងជាមួយអតិថិជនជាច្រើន។ វាក៏រួមបញ្ចូលការស្រាវជ្រាវទីផ្សារដែរ ប៉ុន្តែវាធ្វើឱ្យកាន់តែមានភាពប្រសើរឡើងថែមទៀត។ វិធីល្អបំផុត ក្នុងការបែងចែកភាពខុសគ្នារវាងកិច្ចការទាំងពីរនេះគឺ “marketing reseach” មានសារៈសំខាន់ក្នុងការស្រាវជ្រាវអំពីដំណើរការទីផ្សាររបស់ក្រុមហ៊ុនមួយ មិនមែនគ្រាន់តែកំណត់គោលដៅថាអតិថិជនជានរណានោះទេ។

ខាងក្រោមនេះគឺជា របៀបអនុវត្ត marketing research ដែលរួមមានជំហានដូចខាងក្រោម និងសំណួរដែលអ្នកគួរតែសួរខ្លួនឯងនៅពេលអ្នកធ្វើការស្រាវជ្រាវ:

១.កំណត់បញ្ហា៖ បញ្ហាគឺជាចំណោទនៃការស្រាវជ្រាវរបស់អ្នក។ ឧទាហរណ៍ តើហេតុអ្វីបានជាការលក់របស់អ្នកកើនឡើងនៅខេត្ត ប៉ុន្តែធ្លាក់ចុះនៅភ្នំពេញ?

២.វិធីប្រមូលទិន្នន័យ និងតម្រូវការ៖ នេះគឺជាសំនួរដែលអ្នកត្រូវសួរខ្លួនឯង តើខ្ញុំត្រូវប្រមូលទិន្នន័យដែលខ្ញុំត្រូវការដើម្បីយកមកដោះស្រាយបញ្ហា ដោយរបៀបណា? តើខ្ញុំត្រូវប្រើវិធីស្ទុងមតិ តេទូរស័ព្ទទៅសួរ ឬណាត់សួរជាក្រុម?

៣.កំណត់ថានរណាជាអ្នកតំណាង៖ បើអ្នកស្ទង់មតិ (survey) អ្នកមិនអាចទៅសួរនាំអតិថិជនគោលដៅរបស់អ្នកទាំងអស់គ្នាបានទេ។ វានឹងចំណាយធនធានច្រើន និងខាតពេល ដូច្នេះអ្នកត្រូវសាកសួរមតិជាមួយអ្នកណាដែលអាចតំណាងឲ្យអតិថិជនរបស់អ្នកជាទូទៅ។

៤.កំណត់វិធីវិភាគទិន្នន័យ៖ អ្នកត្រូវការដឹងថាអ្នកត្រូវប្រើវិធីអ្វីដើម្បីវិភាគទិន្ន័យ។ តើអ្នកនឹងប្រើកម្មវិធីកុំទ្យូទ័រ ឬវិភាគដោយដៃ?

៥.កំណត់ខ្ទង់ចំណាយ និងថេរវេលា៖ អ្នកត្រូវដឹងថាអ្នកត្រូវចំណាយលុយប៉ុន្មាន និងពេលវេលាយូរប៉ណ្ណា ដើម្បីបញ្ចប់ការស្រាវជ្រាវ។

៦.ប្រមូលទិន្នន័យ៖ ពេលជំហានទាំង ៥ខាងលើចប់អស់ វាដល់ពេលត្រូវប្រមូលទិន្ន័យម្តង។

៧.វិភាគទិន្នន័យដែលប្រមូលបាន៖ ចំណុចនេះ អ្នកត្រូវធ្វើការវិភាគទិន្នន័យទាំងអស់ដែលប្រមូលបាន។

៨.ឆែកមើលថាមានអ្វីខុសប្រក្រតី៖ វាប្រាកដជាមានចំណុចមិនប្រក្រតីក្នុងដំណើរការស្រាវជ្រាវរបស់អ្នក ហើយវាអាចមាននៅក្នុងចំណុចទី៣ និងទី៦។

៩.បង្កើតរបាយការណ៍៖ នេះគឺជាជំហានបង្ហាញលទ្ធផលចុងក្រោយ ដែលបានពីការស្រាវជ្រាវ។ ក្នុងរបាយការណ៍ គួរតែមានតារាងវិភាគប្រៀបធៀបតួរលេខ ឬលទ្ធផលនានា។ ហើយអ្វីដែលជាលទ្ធផលពីការស្រាវជ្រាវ គួរតែអាចយកទៅដោះស្រាយបញ្ហាដែលអ្នកកំណត់នៅជំហានទីមួយ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកវិភាគទីផ្សាររបស់ APAMAT TEAM ហើយខ្ញុំមានមោទនភាពដែលបានមកទីនេះដើម្បីចែករំលែកអំពីស្ថានភាពទីផ្សារនៅកម្ពុជាដល់អ្នកដែលត្រូវការដឹងពីវា នៅពេលខ្ញុំទំនេរពីកិច្ចការនៅ APAMAT TEAM។