សាស្ត្រាចារ្យហិរញ្ញវត្ថុ៖ លុយ Bitcoin កំពុងវិវត្តន៍ទៅជាលែងមានតម្លៃ

2127

អាមេរិក(Fox)៖ ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Fox សាស្ត្រាចារ្យហិរញ្ញវត្ថុនៃសកលវិទ្យាល័យ Santa Clara នៅសហរដ្ឋអាមេរិក បាននិយាយថា “រូបិយប័ណឌីជីថលធំជាងគេរបស់ពិភពលោក Bitcoin ចាប់ផ្តើមធ្លាក់តម្លៃខ្លាំង និងកំពុងវិវត្តន៍ទៅជាគ្មានតម្លៃ។”

តម្លៃ Bitcoin ហក់ឡើងដល់ជាង $19,000 ក្នុងមួយ Bitcoin ហើយបន្ទាប់មកស្រុតតម្លៃវិញជាបន្តបន្ទាប់រហូតដល់ថ្ងៃនេះធ្លាក់ដល់រង្វង់ $3,300។

លោកសាស្ត្រាចារ្យ Atulya Sarin បាននិយាយថា “បើសិនជាយើងមើលពីសកម្មភាពរបស់ Bitcoin វាភាគច្រើនមានតែការបង្កើត ប៉ុន្តែមិនឃើញពីការយកលុយ Bitcoin ទាំងនោះទៅប្រើប្រាស់ច្រើននោះទេ”។ 

ខុសពីលុយក្រដាស ដែលអាចយកទៅដូរនៅធនាគារកណ្តាលវិញ នៅពេលធនាគារសម្រេចព្រីនលុយ និងចែកចាយ ប៉ុន្តែ Bitcoin ត្រូវបានគេបង្កើតឡើងដោយបច្ចេកវិទ្យាកុំទ្យូទ័រ ដើម្បីកត់ត្រាថានរណាជាម្ចាស់លុយ Bitcoin ទាំងនោះ។ បើគ្មានបច្ចេកវិទ្យានោះ វានឹងមិនអាចចាយវាយបានឡើយ។

លោកសាស្ត្រាចារ្យ Sarin បាននិយាយថា “បើមិនមានការប្រើប្រាស់ និងមិនមានការកត់ត្រាថានរណាជាម្ចាស់លើអ្វីមួយនោះ បន្ទាប់មកអ្វីដែលអ្នកមានគឺគ្រាន់តែជាតួលេខ ហើយតួលេខទាំងនោះគ្មានតម្លៃនោះទេ”។

អ្នកវិនិយោគ មិនមែនជាឧបសគ្គតែមួយរបស់ Bitcoin និងរូបិយប័ណឌីជីថលផ្សេងទៀតទេ ប៉ុន្តែវាក៏ត្រូវប្រឈមនឹងសម្ពាធក្នុងការស្វែងរកទីផ្សារដើម្បីឲ្យវាអាចចាយវាយបានដែរ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។