អ្នកដឹកនាំក្រុមហ៊ុនធំៗដែលចុះចេញពីតំណែងក្នុងឆ្នាំ២០១៨

2324

១.អ្នកស្រី Wan Ling Martello៖ គាត់គឺជា CEO ដ៏ឆ្នើមរបស់ Nestle ប្រចាំតំបន់អាស៊ីអស់រយៈពេលប្រាំពីរឆ្នាំមកហើយ រីឯការចាកចេញរបស់គាត់គឺជាព្រឹត្តិការណ៍ដ៏ធំមួយក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុន Nestle ។ ចំណែកហេតុផលដែលធ្វើអោយគាត់សម្រេចចិត្តចាកចេញនោះគឺដោយសារតែគាត់ចង់ផ្លាស់ប្ដូរបទពិសោធន៍ថ្មីក្នុងការងារ ហើយក៏មានការរំពឹងទុកពីមជ្ឈដ្ឋានខាងក្រៅថាគាត់នឹងក្លាយទៅជា CEO ថ្មីរបស់ Uniliver។

២. អ្នកស្រី Indra Nooyi៖ កាលពីខែតុលាកន្លងទៅនេះអ្នកស្រី Indra Nooyi បានលាឈប់ក្រោយពេលធ្វើការនៅក្រុមហ៊ុន PepsiCo អស់រយៈពេល២៣ឆ្នាំ ប៉ុន្ដែគាត់ក្លាយទៅជា CEO ក្នុងកំឡុងពេល១២ឆ្នាំចុងក្រោយប៉ុណ្ណោះ។ គាត់គឺជាមនុស្សស្រីម្នាក់ក្នុងចំណោមអ្នកដឹកនាំស្រីប៉ុន្មានអ្នកប៉ុណ្ណោះដែលគ្រប់គ្រងក្រុមហ៊ុន S&P 500។ គម្រោងបន្ដដែលគាត់នឹងធ្វើនោះគឺចំណាយពេលនៅជាមួយគ្រួសារក៏ដូចជាធ្វើដំណើរកំសាន្ដជាមួយពួកគេផងដែរ។

៣. លោក Jack Ma៖ ម្ចាស់ក្រុមហ៊ុនយក្ស Alibaba រូបនេះបាននិយាយថាគាត់នឹងចុះចេញពីតំណែងជាប្រធានក្រុមហ៊ុននៅខែកញ្ញាឆ្នាំក្រោយ ហើយលោក Daniel Zhang នឹងក្លាយទៅជា CEO ជំនួសវិញ។ ទោះបីជាលោកចុះចេញពីតំណែងជា CEO មែនតែលោកនឹងនៅតែជាសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុនរហូតដល់ឆ្នាំ២០២០។ គម្រោងរបស់គាត់ដែលនឹងត្រូវធ្វើបន្ដនោះគឺគាត់នឹងផ្ដោតលើវិស័យអប់រំវិញម្ដងព្រោះគាត់ចូលចិត្តវា ហើយពីមុនមកគាត់ក៏ធ្លាប់ជាគ្រូបង្រៀនម្នាក់ដែរ។

៤.លោក​ Vittorio Colao៖ CEO របស់ក្រុមហ៊ុនសេវាទូរស័ព្ទ Vodafone បានចុះចេញពីតំណែងក្រោយធ្វើការនៅក្រុមហ៊ុនអស់រយៈពេល១០ឆ្នាំ។ ក្រោមការដឹកនាំរបស់គាត់ ក្រុមហ៊ុន Vodafone បានប្រែក្លាយពីក្រុមហ៊ុនផ្ដល់សេវាកម្មទូរស័ព្ទធម្មតាទៅជាក្រុមហ៊ុនទូរគមនាគមឌីជីថលដ៏ធំមួយ។ មុនខែតុលាឆ្នាំនេះគាត់បានប្រាប់ទៅកាន់សារពត៌មាន Bloomberg ថាគាត់នឹងធ្វើការអោយអស់ពីដៃពីជើងរហូត ពេលគាត់ចុះចេញ ពេលចុះចេញពីតំណែងហើយគាត់នឹងគិតបន្ដទៀត។

៥.លោក Lee Smith៖ គាត់គឺជាអ្នកដឹកនាំក្រុមហ៊ុន Omnicom Media Group ដែលជាក្រុមហ៊ុនផ្ដល់សេវាផ្សាយពាណិជ្ចកម្មដល់អាជីវកម្មដទៃទៀត។ ក្រោយពេលធ្វើការអោយក្រុមហ៊ុនអស់រយៈពេល៥ឆ្នាំនៅក្នុងទីក្រុងតូរ៉ុនតូគាត់ក៏ផ្លាស់ទៅទីក្រុងសាំងហ្គាពួរក្នុងឆ្នាំ២០០៩ ហើយបន្ទាប់ពីការផ្លាស់ប្ដូររបស់គាត់ធ្វើអោយក្រុមហ៊ុនមានការរីកចម្រើននៅតំបន់អាស៊ីប៉ាស៊ីហ្វិក។ ហេតុផលដែលគាត់ចាកចេញគឺដោយសារគាត់ចង់ធ្វើអាជីវកម្មផ្ទាល់ខ្លួនដែលនឹងចាប់ផ្ដើមនៅឆ្នាំ២០១៩៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។