តិចនិកមួយចំនួន ក្នុងការយកឈ្នះចិត្តអតិថិជនរបស់អ្នក

4204

អ្នកធ្វើអាជីវកម្មជាច្រើនមិនទាន់ដឹងថាការយកឈ្នះចិត្តអតិថិជននេះ គឺជាវិធីដ៏អស្ចារ្យក្នុងការធ្វើអាជីវកម្ម មិនថាខ្នាតតូច ឬធំនោះទេ ជាពិសេសគឺអាជីវកម្មខ្នាតតូចតែម្តង ព្រោះស្ទើរតែគ្រប់អាជីវកម្មត្រូវទាក់ទងដោយផ្ទាល់ជាមួយអតិថិជនគ្រប់ពេលវេលា។ ដូច្នេះ យើងនឹងណែនាំតិចនិកពិសេសៗមួយចំនួនដើម្បីជួយឲ្យអ្នកប្រកបអាជីវកម្មបានកាន់តែរលូន និងទាក់ទាញបានទាំងអតិថិជនថ្មី និងចាស់របស់អ្នក។

  • ស្នាមញញឹមគឺសំខាន់ ចូរញញឹម ព្រោះវាអាចសាងនូវមិត្តភាពដ៏អស្ចារ្យឡើងភ្លាមៗ
  • ព្យាយាមយល់ពីអ្វីដែលអតិថិជនរបស់អ្នកចង់បាន
  • ការផ្តល់ជាសេវាកម្មមួយដែលធ្វើឲ្យអតិថិជនមានអារម្មណ៏សុវត្ថិភាព និងទំនុកចិត្ត (ជាពិសេសអាជីវកម្មអនឡាញ)
  • ចូរនិយាយភាសាពិរោះផ្អែម មិនយករឿងឈ្លោះប្រកែកគ្នាមកនិយាយឲ្យទាស់ចិត្តគ្នា
  • ការណែនាំច្បាស់លាស់ពីផលិតផល និងសេវាកម្មរបស់អ្នក ជៀសវាងការនិយាយលំៗឲ្យតែបានៗ
  • ចូរចាំឈ្មោះរបស់អតិថិជនអ្នកឲ្យបាន ហើយត្រូវហៅឲ្យត្រូវរាល់ពេលដែលជួបគ្នា
  • ធ្វើខ្លួនជាអ្នកស្តាប់ដ៏ល្អ ស្តាប់រឿងដែលគាត់និយាយ ឲ្យគេនិយាយរឿងដែលទាក់ទងនឹងខ្លួនគេ ប្រសិនជាអាចអ្នកគួរផ្តល់ជាយោបល់ទៅដល់ពួកគាត់វិញ
  • ចូរជៀសវាងការឈ្លោះប្រកែកគ្នា ព្រោះទោះបីជាប្រកែកឈ្នះក៏ធ្វើឲ្យបាត់បង់មិត្តភាពដែរ
  • ចូរសម្តែងនូវការគោរពលើគំនិតយោបល់របស់គេ ជៀសវាងការប្រាប់ថាគេខុសឲ្យសោះ
  • បើយើងបានធ្វើអ្វីដែលខុស ត្រូវទទួលកំហុសភ្លាមៗ កុំចាំដល់អតិថិជនរបស់អ្នកលើកឡើងមុន
  • ចូរធ្វើឲ្យអតិថិជនរបស់អ្នកមានអារម្មណ៏ថាគំនិត ឬយោបល់នោះជារបស់ពួកគេ  បើទោះជាបីយោបល់នោះជារបស់អ្នកក៏ដោយ
  • ចូរសម្តែងនូវការយល់ពីគំនិតរបស់អតិថិជន ឬសម្តែងនូវការយល់ចិត្តចំពោះការចង់បានរបស់ពួកគេ
  • ចូរនិយាយនូវរឿងដែលអតិថិជនរបស់អ្នកពេញចិត្ត ឬចំណុចពិសេសរបស់គេ ព្រោះអតិថិជនភាគច្រើនចង់បាននូវការសរសើរច្រើន៕
ផ្ទាំងឃោសនាពាណិជ្ជកម្ម
Lygech, she was graduated from UEF in faculty of Finance and Banking, now she is also pursuing a degree of Business Administration in PUC. Currently she is running her own business as a retailer imported products from China and working for Apamat.