៣​ ជំហានដោះបំណុល យ៉ាងមានប្រសិទ្ធភាព

8408

ស្ថិតនៅក្រោមសម្ពាធនៃបំណុល ធ្វើឲ្យមនុស្សគ្រប់គ្នាមានភាពភ័យខ្លាច និងទុក្ខព្រួយ។​ ដូចជាការសន្សំប្រាក់ សម្រាប់ពេលចូលនិវត្តន៍ ឬក៏ទិញផ្ទះសម្រាប់វិនិយោគ។ លើសពីនេះទៅទៀត មនុស្សជាច្រើនកំពុងតែខិតខំដោះបំណុលដែលខ្លួនមាន ប៉ុន្តែពួកគេមិនដឹងថា តើគួរចាប់ផ្តើមដោយវិធីណា។ ហើយមានសំណួរជាច្រើនបានសួរថា តើពួកគេគួរដោះស្រាយបំណុល ទាំងនោះដោយវិធីណា​ ហើយត្រូវបង់ជាប្រចាំខែប៉ុន្មាន និង តើការទូទាត់ជាអប្បបរមាគ្រប់គ្រាន់ដែរឬទេ? តើ​ចំណាយពេល​ប៉ុន្មាន​? វានឹងពិបាកដែរឬទេ? តើយើងគួរបោះបង់ចោលដែរឬទេ? ដោយធ្វើតាមជំហានបីនេះ អ្នកនឹងអាចដោះស្រាយបំណុលបានយ៉ាងឆាប់រហ័ស៖ 

. រំលឹកឡើងវិញថា តើអ្នកជាប់បំណុលដោយរបៀបណា

មានអ្នកប្រឹក្សាយោបល់ខ្លះ បាននិយាយថា ការគិតអំពីអតីតកាល គឺជារឿងមិនល្អនោះទេ។ ប៉ុន្តែក្នុងករណីនេះ ការគិតអំពីរឿងដែលកន្លងផុតទៅ គឺជួយឲ្យយើងដឹងនូវឬសគល់នៃបញ្ហា ដែលធ្វើឲ្យយើងជាប់បំណុល។ ហើយអ្នកត្រូវចំណាយពេល ប្រាំនាទី ដើម្បីសរសេរ អំពីកត្តាដែលធ្វើឲ្យអ្នកជាប់បំណុល និងរកវិធីសាស្ត្រដើម្បីដោះស្រាយ។ វាពិតជាមានភាពងាយស្រួល ដើម្បីរួចផុតពីបំណុល តែអ្វីដែលពិបាកគឺការធ្វើចិត្តខ្លួនឯងឲ្យចេះគិតពីការចំណាយឡើងវិញ។ ការសិក្សាក្នុងសាលារៀនមិនបានបង្រៀនយើងឲ្យចេះគ្រប់គ្រងហិរញ្ញវត្ថុនោះទេ។ ជាក់ស្តែង ការដែលយើងគិតឡើងវិញនូវអ្វីដែលបានធ្វើឲ្យយើងជាប់បំណុល វាមិនអាចធ្វើឲ្យយើងមានភាពភ័យខ្លាចចំពោះបំណុលនោះទេ ផ្ទុយមកវិញ ត្រូវចេះទទួលស្គាល់នូវសកម្មភាពទាំងឡាយដែលធ្វើឲ្យយើងជាប់បំណុល និងរកវិធីសាស្ត្រដើម្បីចៀសវាងធ្វើវាម្តងទៀត។ 

២ .ផ្លាស់ប្តូរទម្លាប់ចាយវាយដ៏អាក្រក់របស់អ្នក

ការឈានដល់លក្ខខណ្ឌដែលមានទម្លាប់ចំណាយមិនល្អ គឺមានការលំបាកក្នុងការកែប្រែមកវិញ។ ទោះជាយ៉ាងណាក៏ដោយ ការចំណាយលុយរបស់អ្នក មិនប្រាកដថាខុសទាំងអស់នោះទេ។ ប៉ុន្តែប្រសិនបើការចំណាយនោះ វាជះឥទ្ធិពលដល់ហិរញ្ញវត្ថុអ្នកនោះ ចូរអ្នកបញ្ឈប់វាភ្លាម។ ប្តូរពីការចំណាយឥតប្រយោជន៍មកជាការសន្សំលុយ និងចាប់ផ្តើមត្រៀមមូលនិធិផ្ទាល់ខ្លួននៅពេលមានអាសន្ន។ ចាប់ផ្តើមកត់ត្រានូវការចំណាយរាលថ្ងៃ និងធ្វើការបែងចែកការចំណាយនោះទៅតាមប្រភេទរបស់វា ហើយសរុបនូវការចំណាយមួយថ្ងៃម្តងៗ ថាតើអ្នកចំណាយទៅលើរឿងអ្វីខ្លះ។ ធ្វើបែបនេះជារៀងរាល់ថ្ងៃ អាចជួយឲ្យយើងដឹងពីលំហូរនៃការចំណារបស់យើង និងធ្វើឲ្យយើងមានភាពងាយស្រួលក្នុងការគ្រប់គ្រងចំណាយទាំងនោះ។ 

៣. កុំបន្ថែមបំណុលដោយមិនដឹងខ្លួន

ប្រសិនបើអ្នកមិនចង់ជាប់បំណុល ចូលអ្នកបញ្ឈប់ការប្រើប្រាស់ប័ណ្ណឥណទានរបស់អ្នក។ ការបង្កើតនូវបំណុលនៅពេលដែលយើងព្យាយាដោះបំណុលនោះ វាធ្វើឲ្យដំណើរការកាន់តែមានភាពតានតឹង។ វាហាក់បីដូចជាយើងឈានពីរជំហានទៅមុខ និងបីជំហានថយក្រោយអញ្ចឹង។ លើសពីនេះទៅទៀត គ្មានការចាំបាច់សម្រាប់បិទគណនីប័ណ្ណឥណទានរបស់អ្នកទេ លុះត្រាតែអ្នកគិតថាអ្នកមិនអាចបញ្ឈប់ ឬកាត់បន្ថយនូវការចំណាយបាន។ អ្នកក៏អាចបង្កក់ប័ណ្ណឥណទានរបស់អ្នក ដើម្បីទប់ស្កាត់ការចាយវាយលើសកំណត់បានដែរ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគីជាអ្នកសរសេរអត្ថបទក្នុងគេហទំព័រ apamat.com ។ ចំពោះខ្ញុំការសរសេរអត្ថបទគឺជារឿងរីករាយ ប៉ុន្តែអ្វីដែលកាន់តែធ្វើឲ្យខ្ញុំរីករាយនោះគឺ ការចែករំលែកនូវចំណេះដឹង បទពិសោធន៍ ជំនាញ និង គតិបណ្ឌិតល្អៗដល់មិត្តអ្នកអានទុកជាចំណេះដឹងសម្រាប់ធ្វើការសិក្សាស្វែងយល់។