ម្ចាស់យីហោប្រណិត Gucci និង LV បរិច្ចាកប្រាក់ជាច្រើនរយលានដុល្លារ ជួយសាងសង់វិហារ Notre-Dame ឡើងវិញ

2617
លោក Bernard Arnault ខាងឆ្វេង

វិហារ Notre-Dame Cathedral នៅទីក្រុងប៉ារីសត្រូវបានសង្រ្គោះ បន្ទាប់ពីរងអគ្គីភ័យឆាបឆេះអស់រយៈពេល ៨ ម៉ោង កាលពីល្ងាចថ្ងៃចន្ទ ធ្វើឲ្យអគារដែលមានអាយុកាល ៨៥៦ ឆ្នាំនោះរងការបំផ្លិចបំផ្លាញធ្ងន់ធ្ងរផ្នែកដំបូល។ ទោះជាយ៉ាងនេះក្តី វិហារដែលមានអាយុកាលជាង ៨០០ ឆ្នាំនេះទ្រុតទ្រោមតាំងពីមិនទាន់មានភ្លើងឆេះមកម្លេះ។

ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយនៅមុនពេលភ្លើងឆេះត្រូវបានគេពន្លត់ជិតអស់ថា បារាំងគ្រោងនឹងចាប់ផ្តើមយុទ្ធនាការរៃអង្គាសប្រាក់ជាអន្តរជាតិ សម្រាប់ជួសជុលអគារ Notre-Dame Cathedral ឡើងវិញ។

ផ្ទាំងឃោសនាពាណិជ្ជកម្ម

លោកមហាសេដ្ឋី François-Henri Pinault បានសន្យាថានឹងបរិច្ចាកប្រាក់ចំនួន ១១៣ លានដុល្លារអាមេរិចដើម្បីកសាងព្រះវិហារ Notre-Dame ឡើងវិញ។ យោងតាមសារព័ត៌មាន AFP លោក Pinault បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកគ្រោងនឹងផ្តល់ប្រាក់តាមរយៈក្រុមហ៊ុនវិនិយោគ Artemis របស់គ្រួសារលោក ហើយលោកសង្ឃឹមថាលុយទាំងនោះ អាចជួយដល់អ្នកគ្រប់គ្រងវិហារ Notre-Dame ក្នុងការសាងសង់វិហារឡើងវិញ។

លោក Pinault ជាម្ចាស់សម្ព័ន្ធក្រុមហ៊ុនយីហោផលិតផលប្រណីតៗរបស់បារាំង Kering ដែលគ្រប់គ្រងលើសម្លៀកបំពាក់ម៉ាក Gucci និង Saint Laurent និងម៉ាកផលិតផលល្បីៗជាច្រើនទៀត។

សម្ព័ន្ធយីហោផលិតផលប្រណិតរបស់បារាំងមួយទៀតគឺ LVMH Group ដែលគ្រប់គ្រងម៉ាក Louis Vuitton, Christian Dior, Givenchy និងម៉ាកផ្សេងទៀតក៏បានប្រកាសកាលពីថ្ងៃអង្គារម្សិលមិញដែរថា ក្រុមហ៊ុន ព្រមទាំងនាយកប្រតិបត្តិរបស់ខ្លួន លោកមហាសេដ្ឋី Bernard Arnault នឹងបរិច្ចាកប្រាក់ចំនួន ២២៦ លានដុល្លារអាមេរិច សម្រាប់សាងសង់វិហារ Notre-Dame ឡើងវិញផងដែរ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។