មេរៀនជីវិត និងបទពិសោធន៍ដ៏មានតម្លៃរបស់សហគ្រិនល្បីៗ

4396

មានសហគ្រិនល្បីៗជាច្រើនមកពីគ្រប់វិស័យ ពួកគេមានបទពិសោធន៍ជីវិតខុសៗគ្នា ប៉ុន្ដែពួកគេក៏បានណែនាំនូវមេរៀនជីវិតខ្លះៗ សំរាប់យើងទាំងអស់គ្នាពិចារណាផងដែរ។ ទាំងអស់នោះមានដូចជា៖

១. រៀនពីភាពបរាជ័យ – Elon Musk (ម្ចាស់ក្រុមហ៊ុន Tesla និង SpaceX)

បើអ្នកជាមនុស្សចូលចិត្តអានព័ត៌មានជំនួញ អ្នកប្រហែលជាធ្លាប់បានលឺសារដែលគាត់តែងតែនិយាយថា “កុំចុះបោះបង់ក្ដីស្រមៃរបស់អ្នក”។ ជាមួយនឹងរឿងនេះ លោក Elon Musk បានចែករំលែកថា “ជារឿងធម្មតាដែលយើងមានកំហុស តែរឿងសំខាន់គឺយើងគួររៀនពីវា ព្រោះវានឹងជួយយើងអោយធ្វើត្រូវវិញ។ កុំបណ្តោយឲ្យអោយកំហុសទាំងអស់នោះ មករាំងស្ទះក្ដីស្រមៃអ្នក’’។

២. រៀនពិចារណាមុននឹងសម្រេចចិត្ត – Bill Gates (ម្ចាស់ក្រុមហ៊ុន Microsoft)

ការហ៊ានប្រថុយជាបទពិសោធន៍ល្អ ប៉ុន្តែក្នុងក្បួនច្បាប់អ្នកជំនួញ អ្វីដែលសំខាន់គឺត្រូវរៀនថ្លឹងថ្លែងហានិភ័យទាំងអស់នោះសិនមុនសម្រេចចិត្ត កុំយកអារម្មណ៍មកវិនិច្ឆ័យ។ លោក Bill Gates ជាបុគ្គលដែលជឿជាក់លើក្បួនច្បាប់អ្នកជំនួញខ្លាំងណាស់ លោកបានបន្ថែមថាបើសិនជាលោកមិនគោរពក្បួនច្បាប់នោះទេ ប្រហែលជាមិនមានក្រុមហ៊ុន Microsoft ដល់សព្វថ្ងៃនេះឡើយ។ 

៣. រៀនធ្វើការជាមួយអ្នកដ៏ទៃ – Richard Branson (ម្ចាស់ក្រុមហ៊ុន Virgin)

វាជាការយល់ច្រឡំដែលយល់ថាសហគ្រិនអាចធ្វើការម្នាក់ឯងបាន។ ធ្វើការជាមួយមនុស្ស ការទាក់ទងជាមួយមនុស្ស អាចធ្វើអោយយើងមានគំនិតច្នៃប្រឌិតច្រើន ហើយវាអាចមាននៅពេលដែលអ្នករៀនពីអ្នកដ៏ទៃ។

៤. ការជឿជាក់​លើ​ខ្លួនឯង – Larry Page (ម្ចាស់ក្រុមហ៊ុន Google)

វាអាចជាមេរៀនជីវិតដ៏សំខាន់បំផុតដែលយើងអាចរៀនពីលោក Larry Page ។ ព្រោះតែការជឿជាក់លើខ្លួនឯងនេះហើយ បានជាលោក Page អាចបង្កើតក្រុមហ៊ុន Google ឡើង ឲ្យយើងមនុស្សប្រើប្រាស់ដូចសព្វថ្ងៃ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម