រឿងសំខាន់ ៣ ដែលអ្នកត្រូវដឹង មុនចេញរកស៉ី

8732
(Hero Images/Getty Images)

ការចេញរកស៉ីជារឿងស្រួល ប៉ុន្តែការកសាងអាជីវកម្មអោយទទួលបានជោគជ័យគឺពិបាក។ មានមនុស្សជាច្រើន កំពុងស្វែងរករិធីផ្សេងៗគ្នា ដើម្បីសម្រេចគោលដៅរបស់ពួកគេរៀងៗខ្លួន។ ដូច្នេះហើយជោគជ័យមិនដែលបានមកពីការធ្វើការងាយៗនោះទេ លុះត្រាតែអ្នកមានការខិតខំណាមួយ ដើម្បីជម្នះឧបសគ្គ និងសម្រេចបាននូវអ្វីដែលអ្នកបានកំណត់ថាធ្វើឱ្យបាន។ ខាងក្រោមនេះ គឺជាអាថ៌កំបាំងសំខាន់ដែលជួយអ្នក ឲ្យជោគជ័យក្នុងអាជីវកម្ម៖

១. ការជឿជាក់លើខ្លួនឯង

ផ្ទាំងឃោសនាពាណិជ្ជកម្ម

លោក Henry Ford បាននិយាយថា “មិនថាអ្នកគិតថាអ្នកអាច ឬអ្នកគិតថាអ្នកមិនអាចធ្វើបានក៏ដោយ វាគ្រាន់តែជាការគិតរបស់អ្នកប៉ុណ្ណោះ។​ តែការពិតគឺនៅពេលដែលអ្នកធ្វើវា។”  អ្នកមិនត្រូវខ្វះការជឿជាក់  ដោយសង្ស័យខ្លួនឯង ថាមិនមានសម្ថភាពគ្រប់គ្រាន់យកឈ្នះបញ្ហា ឬឧបសគ្គនោះទេ។ មនុស្សដែលមានជំនឿ ពួកគេនៅតែខិតខំ ដោយមិនខ្វល់ពីឧបសគ្គនានា ហើយនៅទីបំផុត ពួកគេក៏ទទួលបានជោគជ័យ។ ជំនឿ គឺប្រៀបបានដូចជាឥន្ធនូ ដែលនឹងជួយឱ្យអ្នកបន្តយកឈ្នះលើរាល់ឧបសគ្គ។

២. មានចក្ខុវិស័យវែងឆ្ងាយ

អ្នកត្រូវមានទស្សនវិស័យដើម្បីអោយអ្នកខ្លួនឯង មានគោលដៅក្នុងការខិតខំ។ វាពិបាកក្នុងការឈានដល់គោលដៅ ប្រសិនបើអ្នកមិនដឹងថាគោលដៅនោះជាអ្វីឲ្យពិតប្រាកដ។ តើអ្នកធ្លាប់ស្គាល់មនុស្សជោគជ័យនៅក្នុងអាជីវកម្ម ដែលមើលទៅដូចអ្នកដែរឬទេ? ម្យ៉ាងវិញទៀត  ការមានចក្ខុវិស័យវែងឆ្ងាយ វាជួយផ្តល់នូវការលើកទឹកចិត្តដល់អ្នក ឲ្យកាន់តែតស៊ូបន្ថែមទៀត ។ បើអ្នកមានជំនឿ អ្នកនឹងមានហេតុផល និងការលើកទឹកចិត្តខ្លួនឯង ដើម្បីសម្រេចគោលដៅរបស់អ្នកយ៉ាងមោះមុត។ ច្បាស់ណាស់ បើអ្នកមិនមានចក្ខុវិស័យវែងឆ្ងាយទេ អ្នកនឹងបោះបង់ដោយងាយ នៅពេលបញ្ហា ឬឧបសគ្គមករាំងស្ទះ។

៣. មានចិត្តអំណត់ខ្លាំង

ចិត្តអំណត់តស៊ូ គឺជាចំណុចស្លាប់រស់នៃអាជីវកម្មរបស់អ្នក។ នៅពេលអ្នកឈានជើងចូលក្នុងពិភពរកស៊ី អ្នកនឹងត្រូវជួបគូប្រកួតជាច្រើនមិនថាអ្នកមិនចង់ប្រកួតជាមួយគេក៏ដោយ ក៏ពួកគេមិនអោយអ្នកដណ្តើមទីផ្សាររបស់ពួកគេបានជាដាច់ខាត។ នៅពេលនោះ វាគឺជាកាលៈទេសៈមួយដ៏លំបាកសម្រាប់អ្នកដែលជាជើងថ្មី ដែលត្រូវការបទពិសោធន៍ និងប្រព័ន្ធហិរញ្ញវត្ថុរឹងមាំ ត្រូវគូប្រជែងវាយប្រហារហើយភាគច្រើន គឺទាក់ទងនឹងការប្រកួតប្រជែងតម្លៃ។ វាគឺគ្រោះថ្នាក់ខ្លាំងណាស់ ប្រសិនបើអ្នកចុះចាញ់ហើយការអត់ធ្មត់ត្រូវបានបោះបង់៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគឺជាអ្នកសរសេរអត្ថបទនៅក្នុងគេហទំព័រ apamat.com។ ក្រៅពីធ្វើជំនួញ នៅពេលទំនេរ ខ្ញុំតែងតែអង្គុយសរសេរអត្ថបទចែករំលែកចំណេះដឹងធ្វើអាជីវកម្ម និងចំណេះដឹងផ្សេងទៀតដែលមនុស្សតែងតែជួបប្រទះក្នុងជីវិត។ ខ្ញុំសង្ឃឹមថាការខិតខំរបស់ខ្ញុំនឹងអាចជួយដល់អ្នកទាំងអស់គ្នាបានខ្លះ។