App ចែករំលែកកន្លែងស្នាក់នៅ Luxstay របស់វៀតណាម ទើបទទួលបានទុន $៤.៥លាន ពីក្រុមហ៊ុនកូរ៉េ

1966

វៀតណាម៖ អាជីវកម្មចែករំលែកកន្លែងស្នាក់នៅរយៈពេលខ្លីរបស់វៀតណាម Luxstay ទើបទទួលបានទុនថ្មីចំនួន ៤.៥លានដុល្លារអាមេរិច ពីក្រុមហ៊ុនលក់រាយ GS Shop និងក្រុមហ៊ុនវិនិយោគ Bon Angels របស់កូរ៉េខាងត្បូង។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយស្រុកវៀតណាម។

App ចែករំលែកកន្លែងស្នាក់នៅរយៈពេលខ្លីនេះ ស្រដៀងគ្នាទៅនឹង App ចែករំលែកកន្លែងស្នាក់នៅរបស់អាមេរិច Airbnb ដែល ប៉ុន្តែ Luxstay ផ្តោតលើអតិថិជនដែលត្រូវការទីស្នាក់អាស្រ័យបែបប្រណិត។ 

ផ្ទាំងឃោសនាពាណិជ្ជកម្ម

Luxstay ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៧ ហើយមុនទទួលបានទុនពីក្រុមហ៊ុនកូរ៉េ ក្រុមហ៊ុនវៀតណាមនេះធ្លាប់ទទួលបានទុនចំនួន ៦លានដុល្លារ ពីក្រុមហ៊ុន CyberAgent Ventures, Genesia Ventures, Nextrans, ESP Capital និង Founders Capital ។

ភ្ញៀវទេសចរណ៍ជនជាតិកូរ៉េ មកទស្សនាប្រទេសវៀតណាម មានចំនួន ៣.៥លាននាក់ កាលពីឆ្នាំ ២០១៨ កើនឡើង ៤៤% ធៀបនឹងឆ្នាំ ២០១៧។ Luxstay មានដៃគូសហការនៅប្រទេសកូរ៉េ និងជប៉ុន សម្រាប់ជួយផ្សព្វផ្សាយសេវាកម្មរបស់ Luxstay ព្រោះភ្ញៀវទេសចរណ៍កូរ៉េ និងជប៉ុន មកកំសាន្តនៅវៀតណាមមានចំនួនច្រើនជាងជនជាតិផ្សេងៗ។ 

ការវិនិយោគក្នុងអាជីវកម្មបង្កើតថ្មីនៅវៀតណាមកាលពីឆ្នាំ ២០១៨ មានចំនួនរហូតដល់ទៅ ៨៨៩ លានដុល្លារឯណោះ ហើយអាជីវកម្មដែលស្ថិតក្នុងវិស័យបច្ចេកវិទ្យាទេសចរណ៍ បានទាក់ទាញការវិនិយោគច្រើនជាងគេ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។