តារាចម្រៀង Rihanna បង្កើតយីហោសម្លៀកបំពាក់ថ្មី ក្រោមការសហការជាមួយ Louis Vuitton

1713

ប៉ារីស(រ៉យទ័រ)៖ តារាចម្រៀង Rihanna បានបង្កើតយីហោសម្លៀកបំពាក់ថ្មីមួយ ក្រោមការសហការជាមួយក្រុមហ៊ុនលក់សម្លៀកបំពាក់ប្រណិតរបស់បារាំង LVMH ដែលគ្រប់គ្រងយីហោ Louis Vuitton ។

យីហោថ្មីនោះ ត្រូវបានគេហៅថា Fenty ប៉ុន្តែយកឈ្មោះពេញរបស់តារាចម្រៀង Robyn Rihanna Fenty ដូចគ្នាទៅនឹងយីហោគ្រឿងសម្អាង Fenty Beauty by Rihanna ដែល Rihanna សហការជាមួយក្រុមហ៊ុន LVMH ដែរ។ យីហោថ្មីនេះ នឹងលក់ខោអាវ ស្បែកជើង និងគ្រឿងបរិក្ខាផ្សេងៗ។

ផ្ទាំងឃោសនាពាណិជ្ជកម្ម

យីហោសម្លៀកបំពាក់ Fenty នេះ នឹងត្រូវដាក់លក់ក្នុងតម្លៃថោកជាងយីហោរបស់ក្រុមហ៊ុន LVMH ។ តម្លៃសម្លៀកបំពាក់យីហោ Fenty នឹងត្រូវដាក់លក់ចាប់ពី ៦០០អ៉ឺរូ (៦៧០ដុល្លារ) ទៅ ៨០០អ៉ឺរូ ហើយសម្រាប់ស្បែកជើងនឹងមានតម្លៃចាប់ពី ៥០០អ៉ឺរូ និងគ្រឿងអលង្ការនឹងមានតម្លៃចាប់ពី ៣០០អ៉ឺរូ។

ហាងដំបូងរបស់ Fenty នឹងបើកក្នុងទីក្រុងប៉ារីសនៅថ្ងៃសុក្រស្អែកនេះ ហើយដាក់លក់នៅលើវេបសាយនៅថ្ងៃទី ២៩ ខែឧសភានេះដូចគ្នា។ យីហោថ្មីនេះ នឹងមានវត្តមាននៅក្នុងប្រទេសចំនួន ១៤ ក្នុងដំណាក់កាលដំបូង រួមមានប្រទេសមួយចំនួនក្នុងតំបន់អ៉ឺរ៉ុប និងសហរដ្ឋអាមេរិច ហើយនិងបើកសាខានៅក្នុងតំបន់អាស៉ីនៅចុងឆ្នាំ ២០១៩ នេះ។

កាលពីឆ្នាំ ២០១៨ ផលិតផលគ្រឿងសម្អាង Fenty របស់ Rihanna រកចំណូលបានដល់ទៅជាង ៥៥០ លានដុល្លារអាមេរិចឯណោះ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។