ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក ដែលត្រូវបានហាមមិនអោយប្រើក្នុងប្រទេសចិន

1870

កាលពីប៉ុន្មានថ្ងៃមុននេះសហរដ្ឋអាមេរិកបានហាមឃាត់មិនក្រុមហ៊ុន Huawei លក់ផលិតផលខ្លួនក្នុងសហរដ្ឋអាមេរិកហើយពិភពលោកក៏បានទាយថាការធ្វើបែបនេះ អាចនឹងធ្វើអោយមានឡើងកម្ដៅទាំងខាងសេដ្ឋកិច្ច និងនយោបាយរវាងសហរដ្ឋអាមេរិកនិងចិន។ ប៉ុន្ដែប្រទេសចិនវិញបានហាមឃាត់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកមិនអោយដំណើរការក្នុងប្រទេសរបស់ខ្លួនជាយូរឆ្នាំមកហើយ។ ខាងក្រោមនេះគឺជាក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់អាមេរិកដែលប្រទេសចិនហាមមិនអោយដំណើររកស៊ីក្នុងប្រទេសខ្លួន។

១.Facebook៖ រដ្ឋាភិបាលចិនបានដាក់បម្រាមមិនអោយប្រើប្រាស់បណ្ដាញសង្គមនេះកាលពីខែកក្កដាឆ្នាំ២០០៩ ដោយសារកាលនោះមានកូដកម្មដ៏ធំមួយហើយអ្នកចូលរួមទាំងនោះប្រើ Facebook ដើម្បីទំនាក់ទំនងគ្នា។ ចំណែកឯ Instagram របស់ Facebook វិញក៏ត្រូវបានហាមមិនអោយប្រើប្រាស់ក្នុងឆ្នាំ២០១៤ ខណៈពេលដែលមានបាតុកម្មក្នុងទីក្រុងហុងកុង។

ផ្ទាំងឃោសនាពាណិជ្ជកម្ម

២.Google៖ អ្វីៗទាំងអស់ដែលជារបស់ Google ត្រូវបានរដ្ឋាភិបាលចិនហាមឃាត់មិនអោយប្រើប្រាស់ទាំងអស់ដូចជា YouTube, Gmail, Google Play, Google Map, Google Drive ជាដើម។ ដំបូងឡើយ YouTube ត្រូវបានហាមមិនអោយប្រើប្រាស់មុនគេនៅឆ្នាំ២០០៧ តែក៏អោយប្រើប្រាស់វិញ ប៉ុន្ដែនៅឆ្នាំ២០០៩ YouTube ត្រូវបានហាមឃាត់រហូតមកដល់ពេលនេះ។ ចំណែកឯវេបសាយ Google វិញត្រូវបានបិទនៅឆ្នាំ២០១០ ហើយមុនពេលហាមមិនអោយប្រើប្រាស់នឹងទៀត ការស្វែងរកដែលទាក់ទងនឹងនយោបាយគឺមិនអាចរកឃើញឡើយ។

៣.Twitter៖ នៅឆ្នាំ២០០៩ ក្រោយពេលគម្របខួប ២០ឆ្នាំ នៃការធ្វើបាតុកម្មនៅធានអានមិនកាលពីឆ្នាំ១៩៨៩ រដ្ឋាភិបាលចិនបានសម្រេចចិត្តហាមមិនអោយប្រជាជនខ្លួនប្រើប្រាស់ Twitter អាចដោយសារភ័យខ្លាចមានអ្នកចែកចាយព័ត៌មានទាក់ទងនឹងទាហានរបស់ចិន សម្លាប់បាតុកររាប់រយនាក់កាលពីបាតុកម្មឆ្នាំ១៩៨៩ នោះ។ ប៉ុន្ដែបច្ចុប្បន្ននេះនៅតែមានអ្នកប្រើប្រាស់ Twitter ក្នុងប្រទេសចិនប្រហែល ១០លាននាក់ ដោយពួកគាត់ប្រើប្រាស់ VPN ដើម្បីលាក់ខ្លួនពីការឃ្លាំមើលរបស់រដ្ឋាភិបាលចិន៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។