ក្នុងចុងឆ្នាំ២០១៩នេះ ខេត្តព្រះសីហនុ នឹងលេចរូបរាងមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះថ្មី មួយទៀត

1850

ភ្នំពេញ(AKP) — គម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្មថ្មី១ទៀត របស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នឹង ប្រកាសបញ្ចាប់ការដ្ឋានសាងសង់ជាផ្លូវការ ក្នុងខេត្តព្រះសីហនុនាអំឡុងចុងឆ្នាំ២០១៩នេះ ដើម្បីចូលរួមឆ្លើយតបទៅនឹងតម្រូវការស្នាក់នៅបែបប្រណិតៗដល់ភ្ញៀវទេសចរ។

បើតាមតំណាងក្រុមហ៊ុន ព្រីនស៍ រៀលអ៊ីស្ទេតគ្រុប លោក លី មិញ បានឱ្យដឹងថា ក្រោយបញ្ចប់គម្រោងខ្នាតធំមួយទៀត របស់ក្រុមហ៊ុនព្រីសន៍ រៀលអ៊ីស្ទេតគ្រុប គឺមជ្ឈ មណ្ឌលពាណិជ្ជកម្មចម្រុះ ព្រីនស៍ ស៊ីធី សេនធើ នាពេលខាងមុខនេះ អគារពាណិជ្ជកម្ម និង ខុនដូនេះ នឹងអាចចូលរួមឆ្លើយតបទៅនឹងតម្រូវការស្នាក់នៅរបស់ភ្ញៀវទេសចរបរទេស និងក្នុងស្រុក ឱ្យទទួលបាននូវកន្លែងស្នាក់នៅបែបប្រណិតៗ ដោយវត្តមានរបស់គម្រោងនេះ ក៏ នឹងចូលរួមលើកកម្ពស់មុខមាត់ខេត្តព្រះសីហនុផងដែរ តាមរយៈការផ្តល់ជូននៅបដិសណ្ឋារកិច្ច បែបអន្តរជាតិទៅដល់ភ្ញៀវទេសចរ។ លោកបញ្ជាក់ថា គម្រោងនេះនឹងក្លាយជាទីតាំងនិមិត្តសញ្ញាដ៏ថ្មីស្រឡាងមួយទៀតក្នុងក្រុងព្រះសីហនុ ដែលមានរួមបញ្ចូលនូវលំនៅឋានប្រណិតៗ ការិយាល័យលំដាប់ខ្ពស់ៗ ដំណើរកម្សាន្តលក្ខណៈពាណិជ្ជកម្ម ការទិញទំនិញ និងការលម្ហែកាយពេលវិស្សមកាលផងដែរ។ លោកបន្តថា ព្រីនស៍ ស៊ីធី សេនធើ មានទីតាំងស្ថិតនៅ តាមបណ្ដាលផ្លូវឯករាជ្យ ដែលជាតំបន់សំខាន់នៃក្រុងព្រះសីហនុ ពោលគឺជិតទៅនឹងសណ្ឋា គារផ្កាយ៥ ព្រីនស៍ ថាម ហូថេល ដែលមានចម្ងាយតែ ៨០០ម៉ែត្រពីរង្វង់មូលតោពីរ។

ផ្ទាំងឃោសនាពាណិជ្ជកម្ម

ជាមួយ គ្នានេះដែរ “ព្រីនស៍ ស្មាតហ្គាដិន” ដែលជាការដ្ឋានដំណាក់កាលទី១នេះ គ្របដណ្តប់លើផ្ទៃដី សរុបចំនួន ២៤.៨០០ម៉ែត្រការ៉េ និងមានក្រឡាផ្ទៃសំណង់សរុបចំនួន៧៩.៣៤២ម៉ែត្រការ៉េ ក្នុងនោះរួមមានអគារខុនដូចំនួន៣ និងអគារផ្លាស្សាចំនួន១ បំពាក់ដោយពាណិជ្ជកម្មប្រកប ដោយគុណភាព ផ្សារទំនើប ភោជនីយដ្ឋាន ក្លិបហាត់ប្រាណ មជ្ឈមណ្ឌលកម្សាន្តខេធីវី បណ្ណាគារ ទីលានកីឡានិងសេវាកម្មផ្សេងៗទៀត ដែលនឹងនាំមកនូវការរស់នៅប្រកបដោយ ផាសុខភាពដល់អតិថិជន។ លោកបន្ថែមថា “ព្រីនស៍ ស្មាតហ្គាដិន” ដែលជាការដ្ឋាន ដំណាក់កាលទី១ នៃគម្រោង ព្រីនស៍ ស៊ីធី សេនធើ នេះ រំពឹងថានឹងត្រូវបញ្ចប់ការសាងសងជាស្ថាពរ ក្នុងខែតុលា ឆ្នាំ២០១៩ ដោយដំណាក់ការទី២ និងទី៣ និងបន្តសាងសង់ជាបន្តបន្ទាប់។

គួរបញ្ជាក់ថា ព្រីនស៍ ស៊ីធី សេនធើ ត្រូវបានវិនិយោគឡើងនៅលើផ្ទៃដីចំនួន ១៦.៣ ហិកតា និងមានក្រឡាផ្ទៃសំណង់សរុប៧០ម៉ឺនម៉ែត្រការ៉េ ដែលរួមមានវីឡាប្រណិតវីឡាមាត់ សមុទ្រ ខុនដូលម្ហែកាយ សណ្ឋាគារលំដាប់ផ្កាយ៥ អាគារការិយាល័យ ផ្សារទំនើប ផ្លាស្សា ក្លិបកម្សាន្ត មន្ទីរពេទ្យថែទាំសុខភាព និងសេវាកម្មដ៏សម្បូរបែបផ្សេងទៀត៕

ដោយ ម៉ៅ ចរិយា

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។