ក្រុមហ៊ុន Sony នឹងនៅតែបន្ដផលិតទូរស័ព្ទទោះបីជាខាតក៏ដោយ

1784

CEO របស់ក្រុមហ៊ុន Sony លោក Kenichiro Yoshida បានប្រាប់ទៅកាន់អ្នកសារព័ត៌មានថា ក្រុមហ៊ុនរបស់លោកនៅតែបន្ដផលិតទូរស័ព្ទលក់ ទោះបីជាផ្នែកនេះកំពុងជួបប្រទះបញ្ហា និងខាតបង់លុយអស់រាប់លានដុល្លារក្នុងមួយឆ្នាំៗក៏ដោយ។ គាត់បានបន្ដថាក្រុមហ៊ុន Sony មើលឃើញថាទូរស័ព្ទដៃគឺជាឧបករណ៍សម្រាប់ការកំសាន្ដនៅពេលអនាគត។

អតីត CEO លោក Kaz Hirai ដែលត្រូវបានគេស្គាល់ថាពូកែខាងលក់ចេញ ឬបិទចោលផ្នែកណាមួយនៃក្រុមហ៊ុនដែលធ្វើអោយខាតលុយ ប៉ុន្ដែកាលពីពេលដែលគាត់នៅគ្រប់គ្រងផ្នែកខាងទូរស័ព្ទរបស់ Sony ក៏ខាតបង់លុយមិនស្ទើរដែរ តែគាត់នៅមិនបោះបង់ការផលិតទូរស័ព្ទឡើយ ដោយគាត់លើកឡើងថាការនៅតែបន្ដផលិតទូរស័ព្ទ គឺដើម្បីរក្សាទុកនូវបទពិសោធន៍ក៏ដូចជាជំនាញនៅក្នុងក្រុមហ៊ុនដើម្បីត្រៀមខ្លួនសម្រាប់ឧបករណ៍ចល័តជំនាន់ក្រោយៗទៀត។

ផ្ទាំងឃោសនាពាណិជ្ជកម្ម

CEO ថ្មីរបស់ Sony ពេលនេះក៏បង្ហាញពីការយល់ឃើញដូច CEO ចាស់ដែរ ដោយគាត់លើកឡើងថាក្មេងៗសម័យឥឡូវ លែងមើលទូរទស្សន៍ហើយ ព្រោះអ្វីដែលពួកគេនឹកឃើញមុនគេគឺទូរស័ព្ទ។ អ្នកជំនាញខាងឧស្សាហកម្មទូរស័ព្ទបានបញ្ចេញមតិថាក្រុមហ៊ុន Sony ធ្វើបែបនេះក៏ត្រូវម្យ៉ាងដែរ ហើយមួយទៀត Sony រកលុយបានជាច្រើនពីការលក់គ្រឿងបន្លាស់របស់ទូរស័ព្ទ  ដូចជាការលក់សេនស័រកាមេរ៉ាទៅអោយក្រុមហ៊ុនផលិតទូរស័ព្ទធំៗនៅលើពិភពលោក។ អ្នកវិនិយោគវិញមិនសប្បាយចិត្តប៉ុន្មានឡើយចំពោះការសម្រេចចិត្តបែបនេះរបស់ CEO រូបនេះ ព្រោះកាលពីឆ្នាំ២០១៨ ក្រុមហ៊ុន Sony បានខាតលុយទៅលើផ្នែកទូរស័ព្ទចំនួន ៨៦៩លានដុល្លារឯណោះ ហើយពួកគាត់ទាមទារអោយខាងក្រុមហ៊ុនត្រូវតែធ្វើអ្វីមួយដើម្បីរកផលចំនេញពីផ្នែកទូរស័ព្ទនេះអោយបាន៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។