ក្រុមហ៊ុន SpaceX របស់ Elon Musk បានបង្កើនទុនជាង ១ ពាន់លានដុល្លារ ក្នុងរយៈពេល ៦ខែចុងក្រោយនេះ

1396
រូបភាព៖ ក្រុមហ៊ុន SpaceX បាញ់បង្ហោះផ្កាយរណបឲ្យប្រទេសបង់ក្លាដេស ក្នុងឆ្នាំ ២០១៨

កាលីហ្វរញ៉ា(រ៉យទ័រ)៖ ក្រុមហ៊ុន SpaceX របស់មហាសេដ្ឋីលោក Elon Musk បានបង្កើនទុនវិនិយោគជាង ១ ពាន់លានដុល្លារក្នុងរយៈពេល ៦ ខែចុងក្រោយនេះ ដើម្បីសម្រេចមហិច្ចតាបង្កើតផ្តល់សេវាកម្មអ៉ីនធឺណេតល្បឿនលឿន ដោយប្រើផ្កាយផ្កាយរណបបញ្ជូនសញ្ញាពីអវកាស។

ឯកសារនេះបានបង្ហាញកាលពីថ្ងៃសុក្រថា ក្រុមហ៊ុន SpaceX បានបង្កើនប្រាក់វិនិយោគចំនួន ៤៨៦.២ លានដុល្លារ តាមរយៈការលក់ភាគហ៊ុនកាលពីខែធ្នូឆ្នាំមុន និង ៥៣៥.៧ លានដុល្លារទៀតបានចាប់ផ្តើមកាលពីខែមេសាឆ្នាំនេះ។

ផ្ទាំងឃោសនាពាណិជ្ជកម្ម

ក្រុមហ៊ុនអាវកាស SpaceX កាលពីថ្ងៃព្រហស្បតិ៍ បានចាប់ផ្តើមបាញ់បង្ហោះផ្កាយរណបតូចៗ ចំនួន ៦០ នៅលើគន្លងគោចរទាប សម្រាប់ក្រុមហ៊ុនផ្តល់សេវាកម្មអ៉ីនធើណិតថ្មីដែលមានឈ្មោះថា Starlink របស់លោក Elon Musk ។

លោក Musk មើលឃើញថា ក្រុមហ៊ុន Starlink នឹងក្លាយជាប្រភពចំណូលថ្មីសម្រាប់ក្រុមហ៊ុនដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ានេះ ហើយប្រាក់ចំណូលនៃសេវាកម្មថ្មីនេះ គាត់រំពឹងថានឹងរកបានប្រហែល ៣ ពាន់លានដុល្លារក្នុងមួយឆ្នាំ។

លោក Elon Musk បាននិយាយទៀតថា យ៉ាងហោចណាស់ក៏មានការបាញ់បង្ហោះចំនួន ១២ ដងទៀតដែរ ដើម្បីអាចគ្របដណ្តប់អ៉ីនធឺណែតថេរនៅភាគធំនៃពិភពលោក ដែលវានឹងត្រូវការដើមទុនជាច្រើន។ សម្រាប់ពេលនេះ Starlink ត្រូវបានអនុញ្ញាតសម្រាប់ប្រតិបត្តិការនៅអាមេរិកតែប៉ុណ្ណោះ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។