ប្រតិបត្តិករកាស៊ីណូធំជាងគេនៅម៉ាកាវ Suncity នឹងបើករីសតរបស់ខ្លួននៅវៀតណាមចុងឆ្នាំនេះ

1294

វៀតណាម(Bloomberg)៖ ប្រតិបត្តិករកាស៊ីណូធំជាងគេនៅម៉ាកាវ Suncity នឹងបើករីសតនៅវៀតណាមនៅចុងឆ្នាំនេះ ដើម្បីស្វែងរកឱកាសបង្កើនការលូតលាស់របស់ខ្លួននៅក្នុងតំបន់អាស៊ី ដោយសារតែរបាយការណ៍លេងល្បែងនៅលើពិភពលោក បានបង្ហាញថាគ្មានសញ្ញានៃការថយចុះនោះទេ។ 

ក្រុមហ៊ុន Suncity Group មានគម្រោងវិនិយោគប្រាក់ចំនួន ៤ ពាន់លានដុល្លារអាមេរិច នៅក្នុងប្រទេសវៀតណាម និងកំពុងសម្លឹងមើលឱកាសវិនិយោគក្នុងប្រទេសហ្វីលីពីន កម្ពុជា និងជប៉ុនសម្រាប់គម្រោងវិនិយោគបន្ទាប់របស់ខ្លួន។ ក្រុមហ៊ុននេះនិយាយថាជាង ៣០% នៃប្រាក់ចំណូលរបស់ខ្លួន គឺរកបានមកពីទីផ្សារក្រៅទីក្រុងម៉ាកាវ ធៀបនឹងកាលពី ៥ ឆ្នាំមុន មានតែ ១០% ប៉ុណ្ណោះ។ 

ផ្ទាំងឃោសនាពាណិជ្ជកម្ម

ការសម្រុកវិនិយោគនៅក្រៅប្រទេស គឺព្រោះតែក្រុមហ៊ុន Suncity រំពឹងថាបរិមាណភ្នាល់ល្បែងនៅម៉ាកាវនឹងធ្លាក់ចុះពី ១០% ទៅ ១៥% នៅពាក់កណ្តាលឆ្នាំនេះ ដោយសារភាពតានតឹងពីសង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន និងដោយសារបទបញ្ញត្តិនៃឧស្សាហកម្មល្បែងកាន់តែត្រូវបានគេរឹតបន្តឹង។

លោក Andrew Lo នាយកប្រតិបត្តិនៃក្រុមហ៊ុន Suncity Group Holdings Ltd ក្នុងបទសម្ភាសមួយកាលពីថ្ងៃអង្គារបានឱ្យដឹងថា: «បរិមាណភ្នាល់ល្បែងរបស់យើងនៅម៉ាកាវ បានធ្លាក់ចុះ ២០% ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ប៉ុន្តែបរិមាណចំណូលសរុបបានធ្លាក់ចុះតែមួយតួលេខប៉ុណ្ណោះ»៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។