លោក Ryan Grave បានលាលែងពីតំណែងក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Uber

1268
Uber CEO, Dara Khosrowshahi (C), shakes hand with a trader next to Uber Cofounder Ryan Graves (R), during their ride sharing company's IPO, at the New York Stock Exchange (NYSE) on May 10, 2019, New York. (Photo by Johannes EISELE / AFP) (Photo credit should read JOHANNES EISELE/AFP/Getty Images)

(TC)៖ លោក Ryan Grave  អតីតនាយកប្រតិបត្តិ និងជាបុគ្គលិកដែលបានបម្រើការយូរជាងគេម្នាក់របស់ក្រុមហ៊ុន Uber បានលាលែងពីតំណែងក្រុមប្រឹក្សាភិបាលជាផ្លូវការនៅថ្ងៃច័ន្ទនេះ។ ដំណឹងនៃការចាកចេញរបស់លោក ត្រូវបានប្រកាសជាសាធារណ:នៅថ្ងៃសុក្រសប្តាហ៍មុន។ លោក Ron Sugar ប្រធានអង្គប្រជុំឯករាជ្យនៃក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Uber បានថ្លែងថា លោក Grave គឺជាបុគ្គលិកមួយដែលជួយឲ្យក្រុមហ៊ុន Uber មានឈ្មោះបោះសំលេងមកទល់នឹងសព្វថ្ងៃ។

លោក Ron បានបន្តទៀតថា ក្នុងនាមជានាយកប្រតិបត្តិនៃធនធានមនុស្សលោកពិតជាមានការសោកស្តាយ និងអាឡោះអាល័យជាពន់ពេកចំពោះការចាកចេញរបស់លោក ដោយលោកគឺជាបុគ្គលមួយរូបដែលខិតខំធ្វើឲ្យក្រុមហ៊ុន Uber មានឈ្មោះដូចសព្វថ្ងៃ។ ខណ:ពេលនេះជាពេលវេលាមួយដ៏គួរឲ្យអាឡោះអាល័យដោយក្រុមហ៊ុនយល់ព្រមទទួលយកការសម្រេចចិត្តផ្ទាល់ខ្លួនរបស់លោក ចំពោះការសម្រេចចុះចេញពីតំណែង។ លោក Dara និង​លោក Sugar ពិតជាមានអំណរអរគុណចំពោះការរួមចំណែករបស់លោកក្នុងការធ្វើឲ្យក្រុមហ៊ុន Uber ទទួលជោគជ័យយ៉ាងត្រចះត្រចង់។

ផ្ទាំងឃោសនាពាណិជ្ជកម្ម

លោក Grave បានចូលបម្រើការក្នុងក្រុមហ៊ុន Uber តាំងពីឆ្នាំ ២០១០ ហើយបច្ចុប្បន្នលោក Grave គឺជាអ្នកគ្រប់គ្រងក្រុមហ៊ុនវិនិយោគ Saltwater Capital។

ដំណឹងនៃការលាឈប់របស់ក្រុមប្រឹក្សាភិបាលរូបនេះ ត្រូវបានប្រកាសប៉ុន្មានសប្តាហ៍បន្ទាប់ពី Uber បានបញ្ចប់ការចេញលក់នូវភាគហ៊ុនជាសាធារណៈលើកដំបូង។ ក្នុងការបោះលក់ភាគហ៊ុនក្នុងទីផ្សារមូលបត្រ New York Stock Exchange (NYSE) របស់ក្រុមហ៊ុន Uber ក្នុងតម្លៃ ៧២ ពាន់លានដុល្លារ ហើយតម្លៃក្នុងមួយហ៊ុននាខែឧសភាគឺ ៤៥$ ដោយតម្លៃហ៊ុននៅថ្ងៃដំបូងគឺលក់ត្រឹម ៤២$ ក្នុងមួយហ៊ុន។

យោងតាមគេហទំព័រ Business Insider បានឱ្យដឹងថាលោក Grave ដែលជាសមាជិកក្រុមប្រឹក្សាភិបាលជិតមួយទសវត្សរ៍រូបនេះ នឹងត្រូវបានគេរំពឹងថានឹងទទួលបានប្រាក់ចំនួន ១ ពាន់លានដុល្លារ ពីការបោះផ្សាយមូលបត្រជាសាធារណៈលើកដំបូងរបស់ក្រុមហ៊ុន Uber ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគីជាអ្នកសរសេរអត្ថបទក្នុងគេហទំព័រ apamat.com ។ ចំពោះខ្ញុំការសរសេរអត្ថបទគឺជារឿងរីករាយ ប៉ុន្តែអ្វីដែលកាន់តែធ្វើឲ្យខ្ញុំរីករាយនោះគឺ ការចែករំលែកនូវចំណេះដឹង បទពិសោធន៍ ជំនាញ និង គតិបណ្ឌិតល្អៗដល់មិត្តអ្នកអានទុកជាចំណេះដឹងសម្រាប់ធ្វើការសិក្សាស្វែងយល់។