កិច្ចពិភាក្សាអំពី​នីតិវិធីក្នុងការផ្ទេរកម្មសិទ្ធិយានយន្ត​ និង​បង់ពន្ធ​ប្រថាប់ត្រា​

1345

ភ្នំពេញ(AKP)៖ ប្រភពពីក្រសួង សាធារណការ និងដឹកជញ្ជូន បាន ឱ្យ ដឹងថា កាលពី ថ្ងៃចន្ទ ៩រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកពន្ធដារ បានជួបពិភាក្សាគ្នាអំពី “នីតិវិធីរួមក្នុងការផ្ទេរកម្មសិទ្ធិយានយន្ត និងបង់ពន្ធប្រថាប់ត្រា” ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជំនាញមួយចំនួនផងដែរ។

ប្រភពដដែល បាន គូសបញ្ជាក់ថា កិច្ចប្រជុំនេះធ្វើឡើង ក្នុង គោល បំណង ដើម្បីពិនិត្យ និង ពិភាក្សាទៅលើលំហូរចរន្តដំណើរការតាមប្រព័ន្ធស្វ័យប្រវត្តិកម្មក្នុងការអនុវត្តនីតិវិធីនៃការផ្ទេរកម្មសិទ្ធិយានយន្ត និងបង់ពន្ធប្រថាប់ត្រា។

ផ្ទាំងឃោសនាពាណិជ្ជកម្ម

ជាមួយគ្នានេះដែរ អង្គប្រជុំបានសម្រេចឯកភាពលើការធ្វើនីតិវិធីរួមផ្ទេរកម្មសិទ្ធិយានយន្ត និងបង់ពន្ធប្រថាប់ត្រានៅកន្លែងតែមួយ ឆ្លុះបង្ហាញការគិតគូរដិតដល់ និងយល់ពីតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ បង្កភាពងាយស្រួល និងចំណេញពេលវេលា។ នីតិវិធីរួមនេះ ត្រូវកំណត់ដោយប្រកាសអន្តរក្រសួងរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

នៅក្នុង ឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី និងឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល មានសង្ឃឹមយ៉ាងមុតមាំថា លំហូរចរន្តដំណើរការតាមប្រព័ន្ធស្វ័យប្រវត្តិកម្មក្នុងការអនុវត្តនីតិវិធីនៃការផ្ទេរកម្មសិទ្ធិយានយន្ត និងបង់ពន្ធប្រថាប់ត្រានេះ នឹងដំណើរការទៅបានយ៉ាងរលូន នឹងជួយចូលរួមទៅដល់ការពង្រឹងនូវគ្រប់គ្រងមធ្យោបាយធ្វើដំណើរ និងទិន្នន័យសន្តិសុខជាតិ ព្រមទាំងជួយបង្កើនចំណូលពន្ធរដ្ឋឱ្យបានកាន់តែមានភាពល្អប្រសើរឡើង៕ ដោយ ទេស ច័ន្ទសុធារី 

រូបភាព៖ ក្រសួង សាធារណការ និង ដឹកជញ្ជូន 

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។