ក្រុមហ៊ុនសាប៊ូខ្មែរ T & L Natural បង្ហាញផលិតផលថ្មីលើទីផ្សារបន្ថែមទៀត បន្ទាប់ពីទទួលបានការគាំទ្រខ្លាំងពីអ្នកប្រើប្រាស់

1812

ភ្នំពេញ(AKP)៖ ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០១៩ — ក្រុមហ៊ុន T&L Natural ប្រមូលតំណាងចែកចាយទូទាំងប្រទេស ជួបជុំគ្នា ដើម្បីបញ្ចេញ​កញ្ចប់ប្រូម៉ូសិនពិសេសៗ មានទាំងរង្វាន់ និងទទួលបានប្រាក់ចំណេញខ្ពស់ សម្រាប់តំណាង​ចែកចាយ ជាមួយនឹងវត្តមានផលិតផលឡេសេរ៉ូមចិញ្ចឹមស្បែកប៉េងប៉ោះមាសថ្មី នៅលើទីផ្សារ ខណៈសន្ទុះគាំទ្រផលិតផលខ្មែរមួយនេះ កំពុងទទួលបានការគាំទ្រខ្លាំង។

ផ្ទាំងឃោសនាពាណិជ្ជកម្ម

ក្នុងពិធីសម្ពោធជាផ្លូរការនៃសមាជិកផលិតផលថ្មីរបស់ក្រុមហ៊ុន T&L និងការជួបជុំ​មហាគ្រួសារតំណាងចែកចាយសាប៊ូT&L ប្រមាណ៥០០នាក់ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០១៩នេះ នៅមជ្ឈមណ្ឌលកោះពេជ្រ លោក ឌី ជោត អគ្គនាយកក្រុមហ៊ុនសាប៊ូ THEARA LEANG Co,Ltd បានឱ្យដឹងថា ការបញ្ចេញនូវផលិតផលឡេសេរ៉ូមប៉េងប៉ោះមាសថ្មីនេះ គឺ ដើម្បីចូលរួមឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន ដែលតែងតែនិយមគាំទ្រផលិតផល របស់ក្រុមហ៊ុនT&Lកន្លងមក ជាមួយនឹងការទន្ទឹងចង់ឃើញនូវវត្តមានផលិតផលថ្មីៗ របស់ T&Lនៅលើទីផ្សារបន្ថែម។ លោកបន្ថែមថា ផលិតផលឡេសេរ៉ូមចិញ្ចឹមស្បែកប៉េងប៉ោះមាស ថ្មីនេះ ត្រូវបានផលិតឡើងនៅក្នុងប្រទេសថៃ ជាមួយនឹងការប្រើរូបមន្តផ្សំយ៉ាងពិសេសៗ ក្នុង ការជំនួយ និងថែទាំស្បែក បានយ៉ាងល្អ និងមានប្រសិទ្ធភាពខ្ពស់។

លោកបានបន្ដថា ការ ផ្សារភ្ជាប់ជាមួយនឹងផលិតផលថ្មីនេះ ក្រុមហ៊ុន T&L ក៏មានផ្តល់ជូននូវកញ្ចប់ប្រម៉ូសិន​ខ្នាតធំ ពិសេសមិនធ្លាប់មានពីមុនមក ដោយនៅក្នុងកញ្ចប់ប្រម៉ូសិននោះ មានទាំងរង្វាន់ និង​ប្រាក់ ចំណេញខ្ពស់ពីការលក់ផលិតផល ទៅដល់តំណាងចែកចាយផងដែរ។ លោកបញ្ជាក់​ទៀតថា គិតមកទល់បច្ចុប្បន្ន T&L Natural មានផលិតផល១២មុខ កំពុងចរាចរណ៍លក់​នៅលើទីផ្សារ កម្ពុជា ដោយផលិតផលទាំងនោះរួមមាន សាប៊ូកក់សក់ សាប៊ូដុសខ្លួន ឈុត​ថែរក្សាសក់ CC Cream និងឡេលាបខ្លួនជាដើម ជាមួយនឹងតំណាងចែកចាយទូទាំង​ប្រទេសជាង៥.០០០ នាក់។

គួរបញ្ជាក់ថា ផលិតផលសាប៊ូ យីហោក្នុងស្រុកម៉ាក T&L Natural Product នេះ ស្ថិតក្រោមការវិនិយោគទាំងស្រុងពីវិនិយោគិនកម្ពុជា គឺក្រុមហ៊ុន Theara Leang Co, Ltd និងមានតំណាងដៃគូចែកចាយទូទាំងប្រទេសប្រមាណ៥.០០០នាក់ និងតាម​បណ្ដាប្រទេស​មួយចំនួនទៀតផងដែរ ដោយក្រុមហ៊ុននេះ នឹងនៅតែបន្តសិក្សាជាបន្តបន្ទាប់ទៀត ទៅលើ គ្រឿង​សម្អាងសម្រាប់ការប្រើប្រាស់លើដងខ្លួនផ្សេងៗ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគីជាអ្នកសរសេរអត្ថបទក្នុងគេហទំព័រ apamat.com ។ ចំពោះខ្ញុំការសរសេរអត្ថបទគឺជារឿងរីករាយ ប៉ុន្តែអ្វីដែលកាន់តែធ្វើឲ្យខ្ញុំរីករាយនោះគឺ ការចែករំលែកនូវចំណេះដឹង បទពិសោធន៍ ជំនាញ និង គតិបណ្ឌិតល្អៗដល់មិត្តអ្នកអានទុកជាចំណេះដឹងសម្រាប់ធ្វើការសិក្សាស្វែងយល់។