ក្រុមហ៊ុន Toyota កំពុងពិចារណាវិនិយោគប្រាក់ $៥៥០លាន ក្នុងក្រុមហ៊ុនហៅតាក់ស៉ីរបស់ចិន Didi

1378

តូក្យូ(Nikkei)៖ ក្រុមហ៊ុន Toyota កំពុងពិចារណាវិនិយោគប្រាក់ចំនួន ៦០ ពាន់លានយ៉េន (៥៥០ លានដុល្លារអាមេរិច) ដើម្បីទិញយកភាគហ៊ុន ក្នុងក្រុមហ៊ុន Didi Chuxing ដែលជាក្រុមហ៊ុនហៅតាក់ស៉ីធំបំផុតរបស់ចិន។

ក្រុមហ៊ុនផលិតរថយន្តជប៉ុននេះ ក៏កំពុងពិចារណាបង្កើតសេវាចល័តថ្មីមួយ ដោយសហការជាមួយ Didi Chuxing ផងដែរ ។

ផ្ទាំងឃោសនាពាណិជ្ជកម្ម

Didi Chuxing ដែលបានបង្កើតឡើងក្នុងឆ្នាំ ២០១២ បានក្លាយជាក្រុមហ៊ុនដឹកអ្នកដំណើរធំបំផុតរបស់ប្រទេសចិន បន្ទាប់ពីបានទិញយកប្រតិបត្តិការរបស់ក្រុមហ៊ុន Uber ក្នុងប្រទេសចិន។

ក្រុមហ៊ុនចិននេះ បានចាប់ដៃគូជាមួយ Toyota កាលពីឆ្នាំមុន លើការអភិវឌ្ឍន៍បច្ចេកវិទ្យារថយន្តស្វ័យបើកបរ e-Palette ។

ក្រុមហ៊ុន Toyota កំពុងបង្កើតទំនាក់ទំនងជាមួយក្រុមហ៊ុនជាច្រើនមកពីឧស្សាហកម្មផ្សេងៗ ក្នុងក្តីសង្ឃឹមថានឹងក្លាយជាក្រុមហ៊ុនដឹកជញ្ជូនចល័តដែលទទួលរកប្រាក់ចំណេញ មិនថាក្រុមហ៊ុនផលិតរថយន្ត ឬផ្តល់សេវាទាក់ទងនឹងរថយន្តនោះទេ។ បន្ទាប់ពី Toyota វិនិយោគប្រាក់ចំនួន ៥០០ លានដុល្លារ ក្នុងក្រុមហ៊ុន Uber ក្រុមហ៊ុន Toyota ថ្មីៗនេះបានសម្រេចចិត្តវិនិយោគ ៤០០ លានដុល្លារទៀតក្នុងគម្រោងអភិវឌ្ឍរថយន្តបើកបរស្វ័យប្រវត្តិរបស់ Uber។

លើសពីនេះក្រុមហ៊ុនតូយ៉ូតាបានវិនិយោគ ១ ពាន់លានដុល្លារនៅក្នុងក្រុមហ៊ុន Grab របស់សិង្ហបុរី ដែលជាក្រុមហ៊ុនហៅតាក់ស៉ីធំជាងគេបំផុតនៅអាស៊ីអាគ្នេយ៍ ហើយកំពុងបន្ថែមសេវាកម្មធានារ៉ាប់រង និងថែទាំពាក់ព័ន្ធនឹងរថយន្តផងដែរ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។