ក្រុមហ៊ុនប្រេងរបស់ហូឡង់ Shell នឹងបង្ហាញចំនួននៃការបង់ពន្ធរបស់ខ្លួន ក្នុងប្រទេសនានាដែលខ្លួនរកស៉ី

1833

អាមស្ទើរដាម(រ៉យទ័រ)៖ អគ្គនាយកក្រុមហ៊ុនផ្គត់ផ្គង់ប្រេង និងហ្គេស Royal Dutch Shell PLC នឹងបង្ហាញពីការបង់ពន្ធដែលខ្លួនបង់នៅគ្រប់ប្រទេសដែលខ្លួនកំពុងប្រតិបត្តិការ។ នេះបើយោងតាមសេចក្តីរាយការណ៍មួយដែលត្រូវបានចេញផ្សាយនៅដើមឆ្នាំនេះ។

លោក Alan McLean អនុប្រធានផ្នែនពន្ធដាររបស់ក្រុមហ៊ុន Shell បានធ្វើការសន្យានៅឯសវនាការស្តីពីការយកពន្ធចម្រុះជាតិសាសន៍ ដែលត្រូវបានកោះហៅដោយសភា បន្ទាប់ពីសេចក្តីរាយការណ៍មួយបានបង្ហាញកាលពីឆ្នាំមុនថា ក្រុមហ៊ុន Shell មិនបានបង់ពន្ធសាជីវកម្មណាមួយនៅក្នុងប្រទេសហូឡង់ឡើយ ថ្វីបើមានស្នាក់ការកណ្តាលនៅទីក្រុង The Hague ក៏ដោយ។

ផ្ទាំងឃោសនាពាណិជ្ជកម្ម

នៅទូទាំងពិភពលោក Shell បានរាយការណ៍ថា ខ្លួនបានបង់ពន្ធប្រមាណ ១០ ពាន់លានដុល្លារ លើពន្ធសាជីវកម្មនៅក្នុងឆ្នាំ ២០១៨ ។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងទីផ្សារតូចមួយរបស់ហូឡង់  Shell អាចប្រើការកាត់កងលើប្រតិបត្តិការដែលខាតនៅកន្លែងផ្សេងទៀត ដើម្បីកាត់បន្ថយការបង់ពន្ធសាជីវកម្មរបស់ខ្លួនឲ្យដល់កម្រិតសូន្យ។

លោក Alan McLean បានប្រាប់សមាជិកសភាថា: «នៅពេលមានការខាតបង់ គ្មានប្រាក់ចំណេញដែលត្រូវបង់នោះទេ ដូច្នេះការគណនាលេខនេះគឺមានលក្ខណៈសាមញ្ញ»៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។