ក្រុមហ៊ុនអាកាសចរណ៍ AirAsia នឹងបង្កើត App លក់ទំនិញលើអនឡាញ

1777

ម៉ាឡេស៉ី(Bloomberg)៖ អនុប្រធានប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ AirAsia លោកស្រី Aireen Omar បានថ្លែងក្នុងបទសម្ភាសមួយថា ក្រុមហ៊ុន AirAsia កំពុងពិភាក្សាជាមួយដៃគូធំៗរបស់ខ្លួនដើម្បីបង្កើត App លក់ទំនិញ បន្ថែមពីលើ App កក់ និងទិញសំបុត្រយន្តហោះតម្លៃថោក។

នាយកប្រតិបត្តិ និងស្ថាបនិករបស់ AirAsia លោក Tony Fernandes បានថ្លែងកាលពីខែមុនថា ក្រុមហ៊ុនអាកាសចរណ៍តម្លៃថោកដែលដឹកអ្នកដំណើរបាន ១០០ លាននាក់ជារៀងរាល់ឆ្នាំនេះ កំពុងបង្កើនសមត្ថភាពផ្នែកឌីជីថលរបស់ខ្លួន ដើម្បីចាប់យកទីផ្សារលក់រាយលើអ៉ីនធើណិតនៅក្នុងតំបន់ ដែលនឹងកើនតម្លៃទីផ្សារសរុបដល់ ២៤០ ពាន់លានដុល្លារនៅឆ្នាំ ២០២៥ ។

ផ្ទាំងឃោសនាពាណិជ្ជកម្ម

ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines Ltd. និងក្រុមហ៊ុនអាកាសចរណ៍ Cathay Pacific Airways Ltd. បានបើកការលក់ទំនិញរួចពន្ធរួចហើយ នៅលើ App របស់ពួកគេ ដើម្បីបង្កើនប្រាក់ចំណូល ខណៈដែលកម្មវិធីទូរស័ព្ទរបស់ក្រុមហ៊ុន AirAsia នឹងដាក់លក់សេវាកម្មកក់សណ្ឋាគារ ផលិតផលគ្រឿងសម្អាង និងបណ្ណហូបអាហារពេលល្ងាចផងដែរ។

កម្មវិធីទូរស័ព្ទថ្មីនេះ នឹងពង្រឹងកម្មវិធីថ្មីៗរបស់ខ្លួនរួមទាំងកម្មវិធី AirAsia BIG Loyalty ផងដេរ ខណៈកម្មវិធីនេះចាប់ដៃគូជាមួយក្រុមហ៊ុនជាច្រើនដូចជា Nike Inc និង Sephora ដើម្បីផ្តល់ជូនការលក់តម្លៃពិសេស និងការបញ្ចុះតម្លៃទៅឲ្យគ្នាទៅវិញទៅមក៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។