សម្ដេចតេជោ ហ៊ុន សែន ប្រាប់ប្រធានក្រុមប្រឹក្សាផ្លាស់ប្តូរមិត្តភាពអន្តរជាតិជប៉ុន (FEC) អំពីការការសម្រេចក្នុងការលុបចោលពន្ធកាត់ទុក ១ភាគរយ

1735

ភ្នំពេញ (AKP)៖ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន​ថ្លែ​ង​ក្នុង​ជំនួ​ប នារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ជាមួយ ឯក​ឧត្ដ​​ម កេន ម៉ាតស៊ុហ្សាវ៉ា (Ken Matsuzawa) ប្រធានក្រុមប្រឹក្សាផ្លាស់ប្តូរមិត្តភាពអន្តរជាតិជប៉ុន (FEC) អំពីពីការដែល​កម្ពុជា​​​ស​ម្រេច​ក្នុងការលុបចោលពន្ធកាត់ទុក ១ភាគរយ ហើយឱ្យចាប់ផ្តើមអនុវត្តន៍ភ្លាមៗ ដោ​យ​មិន​ទុក​រហូតដល់ចុងឆ្នាំនោះឡើយ។

នេះបើយោងតាមការឱ្យដឹងរបស់ ឯកឧត្ដម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយក​រដ្ឋ​ម​ន្ត្រី​ បន្ទាប់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាច​ក្រ​កម្ពុ​ជា បានអនុញ្ញាតឱ្យឯកឧត្ដម កេន ម៉ាតស៊ុហ្សាវ៉ា ប្រធានក្រុមប្រឹ​ក្សា​ផ្លា​ស់​​ប្តូរមិត្តភាពអន្តរជាតិជប៉ុន (FEC) និងថ្នាក់ដឹកនាំក្រុមហ៊ុនរបស់ជប៉ុន៦រូបផ្សេងទៀត ចូល​ជួ​ប​​សម្តែងការគួរសម និងពិភាក្សាលើការងារវិនិយោគនៅក្នុងប្រទេសកម្ពុជា។ ជាកិច្ចចាប់​ផ្តើម​នៃ​ជំនួប សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងបញ្ជាក់ថា ស​ម្តេច​ពិតជារីករាយដែលជាបានជួបជាថ្មីម្តងទៀតជាមួយលោក កេន ម៉ាតស៊ុហ្សាវ៉ា។ ក្នុងជំនួប​នោះ​សម្តេចតេជោ ហ៊ុន សែន បានបង្ហាញពីការសម្រេចក្នុងការលុបចោលពន្ធកាត់ទុក ១ភា​គ​រ​​យ ហើយឱ្យចាប់ផ្តើមអនុវត្តន៍ភ្លាមៗដោយមិនទុករហូតដល់ចុងឆ្នាំនោះឡើយ។

ផ្ទាំងឃោសនាពាណិជ្ជកម្ម

សម្ដេចតេ​ជោ​​នាយក​រដ្ឋមន្ត្រី បានមានប្រសាសន៍ផងដែរថា  កម្ពុជាមិនមែនត្រូវការត្រឹមតែហិរញ្ញប្បទា​ន​ ឬ​ជំនួយនោះទេ ប៉ុន្តែកម្ពុជា ក៏ស្វាគមន៍នូវអនុសាសន៍ និងគំនិតផ្សេងៗទៀត​ពាក់ព័ន្ធ​លើ​ការ​វិនិ​យោគផងដែរ។ ឯកឧត្ដម កេន ម៉ាតស៊ុហ្សាវ៉ា បានមានប្រសាសន៍ជម្រាបជូនសម្តេច​តេជោ​នា​យករដ្ឋមន្ត្រីថា  នឹងជួយជំរុញនូវលំហូរអ្នកវិនិយោគពីជប៉ុន ទៅកម្ពុជា ហើយក្រុមហ៊ុន​រប​ស់​​ឯកឧត្ដម នឹងបន្តជួយដល់ប្រទេសកម្ពុជា និងជួយដល់សម្តេចតេជោផងដែរ។ សម្តេច​តេ​ជោ​ បានថ្លែងអំណរគុណដល់ការបញ្ចេញនូវឆន្ទៈរបស់ប្រធាន FEC និងក្រុមហ៊ុនរបស់ឯក​ឧត្ដ​ម​​ចំពោះ​ឆន្ទៈដ៏មុះមុតក្នុងការជួយដល់ប្រទេសកម្ពុជា។ ជាពិសេសការងារដែលបានជួយ​ដល់​ប្រ​ទេសកម្ពុជានាពេលកន្លងទៅ។

សម្តេចតេជោបានរំម្លឹកប្រាប់ប្រធានក្រុមប្រឹក្សាផ្លាស់​ប្តូរ​មិត្ត​ភា​ព​អន្តរជាតិជប៉ុន (FEC)ថា  កម្ពុជាបានឆ្លងកាត់ដំណាក់កាលលំបាកជាច្រើន ជាពិសេ​ស​ការ​​អភិវឌ្ឍធនធានមនុស្ស ដោយសម្តេចតេជោបានបញ្ជាក់ថា កម្ពុជាខ្វះធនធានមនុស្ស ដោ​យ​​សារក្នុងរបបខ្មែរក្រហមបានកាប់សម្លាប់ធ្វើឱ្យកម្ពុជាបាត់បង់ធនធានមនុស្សជាច្រើន។ ស​ម្តេ​ច​តេជោ ហ៊ុន សែន បានលើកឡើងពីស្ថានភាពដ៏លំបាកក្នុងការកសាងប្រទេសឡើងវិញ។ សម្តេចតេជោ បានបញ្ជាក់ថា ក្រសួងការបរទេសកម្ពុជា ដែលចាប់ផ្តើមជាថ្មីនៅក្នុងឆ្នាំ១៩៧៩ ជាមួ​យធនធានមនុស្សតិចតួចបំផុត ហើយមិនមែនតែក្រសួងការបរទេសនោះទេ ស្ថាប័ន​រដ្ឋ​មួយ​ចំនួន ក៏ខ្វះធនធានមនុស្សផងដែរ។ ក្នុងន័យនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ស្នើដល់ក្រុ​ម​​ហ៊ុនរបស់ឯកឧត្ដម កេន ម៉ាតស៊ុហ្សាវ៉ា និងក្រុមហ៊ុនជប៉ុនដទៃទៀត ជួយបណ្តុះបណ្តាល​ធន​​ធាន​​មនុស្សនៅកម្ពុជា។

សម្តេចតេជោ ក៏បានថ្លែងកោតសរសើរក្រុមហ៊ុនជប៉ុន ពេលវិនិ​យោ​​គ​នៅកម្ពុជាតែងតែបង្ហាញការបារម្ភពីធនធានមនុស្ស ហើយតែងតែជួយបណ្តុះបណ្តាល​ធន​​ធានមនុស្សនៅកម្ពុជាផងដែរ។ ដូចជាក្រុមហ៊ុនមីនីបៀរ បានចូលមកវិនិយោគ និងបង្កើ​ត​រោ​ង​ចក្រជាបន្តបន្ទាប់ ហើយក្រុមហ៊ុននេះ បានវិនិយោគក្នុងការបណ្តុះបណ្តាលធនធាន​មនុ​ស្ស​របស់កម្ពុជា ដើម្បីឱ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការធ្វើកិច្ចការបម្រើក្នុង​ក្រុមហ៊ុនរបស់​ខ្លួន​។ កន្លងទៅក្រុមហ៊ុននេះ បានបញ្ជូនពលរដ្ឋកម្ពុជា ទៅបណ្តុះបណ្តាលនៅប្រទេសថៃ និង​ម៉ា​ឡេស៊ីជាដើម។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនជប៉ុនតែងតែបង្កើតនូវកម្មវិធីបណ្តុះបណ្តាល​នៅ​ក្នុង​ក្រុមហ៊ុនខ្លួនផងដែរ។

ឯកឧត្ដម កេន ម៉ាតស៊ុហ្សាវ៉ា មានប្រសាសន៍ឆ្លើយតបថា ទាំងរូប​ឯ​ក​​​ឧត្ដ​ម និងថ្នាក់ដឹកនាំក្រុមហ៊ុន ៦រូបផ្សេងទៀត គឺពិតជាយល់អំពីអ្វីដែលសម្តេច​បានលើ​ក​ឡើ​​ង ​ហើយនឹងប្រឹងជំរុញលើការងារបណ្តុះបណ្តាលធនធានមនុស្សនេះ។ ជាមួយនិង​បញ្ហា​ធន​ធានមនុស្សនេះសម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា រដ្ឋមិនអាចដើរតួនាទី​ប​ណ្តុះ​​បណ្តាលតែម្នាក់ឯងទេ គឺត្រូវការចូលរួមពីវិស័យឯកជន ហើយពេលកម្ពុជាមាន​ធនធាន​គ្រប់​គ្រាន់ ក្រុមហ៊ុនពីជប៉ុនទៅ អាចប្រើធនធាននៅក្នុងស្រុក ដោយមិនបានចំណាយ​ច្រើនក្នុង​ការ​នាំអ្នកជំនាញពីក្រៅប្រទេស៕

ដោយ ជឹម ណារី

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគីជាអ្នកសរសេរអត្ថបទក្នុងគេហទំព័រ apamat.com ។ ចំពោះខ្ញុំការសរសេរអត្ថបទគឺជារឿងរីករាយ ប៉ុន្តែអ្វីដែលកាន់តែធ្វើឲ្យខ្ញុំរីករាយនោះគឺ ការចែករំលែកនូវចំណេះដឹង បទពិសោធន៍ ជំនាញ និង គតិបណ្ឌិតល្អៗដល់មិត្តអ្នកអានទុកជាចំណេះដឹងសម្រាប់ធ្វើការសិក្សាស្វែងយល់។