Alibaba វិនិយោគប្រាក់ $១០០លាន ក្នុងកម្មវិធីចែករំលែកវីឌីអូខ្លីៗ VMate របស់ឥណ្ឌា ដើម្បីប្រជែងជាមួយ TikTok

2009

ឥណ្ឌា៖ App ចែករំលែកវីឌីអូខ្លីៗ VMate របស់ឥណ្ឌាទើបទទួលបានទុនថ្មីចំនួន ១០០ លានដុល្លារអាមេរិចពីក្រុមហ៊ុន Alibaba របស់លោក Jack Ma ។ VMate ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៧ ក្រោមការគាំទ្រ និងគ្រប់គ្រងដោយក្រុមហ៊ុន UCWeb ដែលជាបុត្រសម្ព័ន្ធមួយរបស់ Alibaba ក្នុងប្រទេសឥណ្ឌា ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកឥណ្ឌា។

គិតមកទល់ពេលនេះ ក្រុមហ៊ុនចិន Alibaba បានវិនិយោគប្រាក់ជាង ២ ពាន់លានដុល្លារមកហើយក្នុងប្រទេសឥណ្ឌា ដោយរកស៉ីក្នុងវិស័យដឹកជញ្ជូន កំសាន្ត ទូទាត់សាច់ប្រាក់តាមទូរស័ព្ទ លក់រាយលើអនឡាញ បច្ចេកវិទ្យាបម្រើវិស័យម្ហូបអាហារ និងថ្មីៗនេះវិនិយោគក្នុងកម្មវិធីចែករំលែងវីឌីអូ។

ផ្ទាំងឃោសនាពាណិជ្ជកម្ម

ការវិនិយោគប្រាក់ ១០០ លានដុល្លាររបស់ Alibaba ក្នុងកម្មវិធី VMate នេះ គឺក្នុងគោលបំណងប្រជែងជាមួយកម្មវិធីចិន TikTok របស់ក្រុមហ៊ុន ByteDance ។ 

បច្ចុប្បន្ន VMate មានអ្នកប្រើប្រាស់ប្រចាំខែជាង ៣០ លាននាក់នៅទូទាំងពិភពលោក ខណៈ TikTok មានអ្នកប្រើប្រាស់ប្រចាំខែជាង ១២០ លាននាក់ក្នុងប្រទេសឥណ្ឌា។ នេះបើតាមរបាយការណ៍របស់ TechCrunch ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។