ការព្យាករណ៍៖ ១០ឆ្នាំទៀត សេដ្ឋកិច្ចរបស់វៀតណាម អាចនឹងមានទំហំធំជាងប្រទេសសិង្ហបុរី

2146

វៀតណាម(Bloomberg)៖ ធនាគារ DBS Bank Ltd. រាយការណ៍ថា សេដ្ឋកិច្ចរបស់ប្រទេសវៀតណាម អាចនឹងធំជាងប្រទេសសិង្ហបុរីរ ត្រឹមឆ្នាំ ២០២៩ ។

ការព្យាករណ៍របស់ DBS លើកឡើងពីលំហូរចូលនៃទុនវិនិយោគបរទេសដ៏ច្រើនចូលក្នុងប្រទេសវៀតណាម និងកំណើននៃផលិតភាពនៅឆ្នាំក្រោយនេះ ខណៈប្រទេសនៅអាស៊ីអាគ្នេយ៍នេះ មានសក្តានុពលរីកចម្រើនក្នុងកម្រិតប្រហែលពី ៦ ទៅ ៦,៥ ភាគរយ នៅទសវត្សរ៍ក្រោយ។

ផ្ទាំងឃោសនាពាណិជ្ជកម្ម

លោក Irvin Seah សេដ្ឋវិទូនៅសិង្ហបុរីបានឱ្យដឹងក្នុងរបាយការណ៍ស្រាវជ្រាវមួយកាលពីថ្ងៃអង្គារថា: «ប្រសិនបើវៀតណាមអាចទ្រទ្រង់កំណើនសេដ្ឋកិច្ចនោះបាន សេដ្ឋកិច្ចរបស់វៀតណាមនឹងធំជាងទំហំសេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរី ក្នុងរយៈពេល ១០ ឆ្នាំក្រោយ»។

រដ្ឋាភិបាលវៀតណាមរំពឹងថា ផលិតផលក្នុងស្រុកសរុប នឹងកើនឡើងយ៉ាងហោចណាស់ ៦,៨% នៅឆ្នាំនេះ។ លោក Seah បាននិយាយថា កំណើនសេដ្ឋកិច្ចនាពេលអនាគត នឹងរីកលូតលាស់ឡើងដោយសារកម្លាំងប្រជាពលរដ្ឋ ភាពជឿនលឿន ប្រជាធិបតេយ្យ កម្លាំងពលកម្មជំនាញ ហេដ្ឋារចនាសម្ព័ន្ធដែលមានលក្ខណៈកាន់តែប្រសើរ និងស្ថេរភាពនយោបាយដែលជម្រុញសេដ្ឋកិច្ចអន្តរជាតិ។

លោក Seah បានមានប្រសាសន៍ទៀតថា “អ្នកវិនិយោគសកលលោក កំពុងតម្រង់ជួរគ្នាចាំវិនិយោគនៅវៀតណាម។ ការវិនិយោគផ្ទាល់ពីបរទេសដ៏មហាសាលពីប្រទេសចិន និងហុងកុង ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំនេះ អាចជាសញ្ញានៃការចាប់ផ្តើមនិន្នាការថ្មីនៃសេដ្ឋកិច្ចវៀតណាម”៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។