គម្រោងវិនិយោគថ្មីចំនួន ៤ ដែលមានតម្លៃសរុបប្រហែល ៣៤ លានដុល្លារ

2167

កាលពីថ្ងៃទី ៣១ ខែឧសភាម្សិលមិញនេះ តាមការស្នើរសុំរបស់ក្រុមហ៊ុនចំនួន ៤ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញវិញ្ញាបនប័ត្រចុះបញ្ជីនិងអនុញ្ញាតអោយក្រុមហ៊ុនទាំងនោះវិនិយោគលើរោងចក្រដេរស្បែកជើង សម្លៀកបំពាក់ និង​ កាបូបគ្រប់ប្រភេទ ក្នុង រាជធានីភ្នំពេញ​ ខេត្តតាកែវ និង ខេត្តកំពង់ស្ពឺ។ ខាងក្រោមនេះគឺជាឈ្មោះរបស់ក្រុមហ៊ុន ទីតាំងនៃការវិនិយោគ និងប្រភេទនៃការវិនិយោគ។

– ទី១ គឺក្រុមហ៊ុន NINE SKY GARMENTS CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាឌូ សង្កាត់ រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ២.៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨៤៥កន្លែង។

ផ្ទាំងឃោសនាពាណិជ្ជកម្ម

– ទី២ គឺក្រុមហ៊ុន SKYWORTH FASHION (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិដំណាក់ធំ២ (អតីតភូមិឬស្សី) សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣.១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១២២៥កន្លែង។

– ទី៣ គឺក្រុមហ៊ុន HON TZER FUNG LEATHER (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ របស់ក្រុមហ៊ុន ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិគិរីរស្មី ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៦.៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៤០៧កន្លែង។

– ទី៤ គឺក្រុមហ៊ុន BRIGHT FLUSHING CO., LTD. គម្រោងបង្កើតរោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិធ្នង់រលើង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ២១.៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៨២៤កន្លែង៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។