ប្រទេសចិន សម្រេចតម្លើងពន្ធគយបន្ថែមទៀតលើទំនិញដែលនាំចូលពីអាមេរិច ចាប់ពីខែមិថុនានេះតទៅ

1834

ប៉េកាំង(Globaltimes)៖ យោងតាមសេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការគយគយនៃក្រុមប្រឹក្សារដ្ឋចិនបានឱ្យដឹងថា ប្រទេសចិនបានតម្លើងអត្រាពន្ធគយបន្ថែមទៀត ដែលនឹងដាក់លើទំនិញដែលនាំចូលពីសហរដ្ឋអាមេរិកចាប់ពីថ្ងៃទី ១ ខែមិថុនាតទៅ។

ប្រទេសចិនបានតម្លើងអត្រាពន្ធបន្ថែមលើការនាំចូលអាម៉េរិកប្រមាណ ៦០ ពាន់លានដុល្លារអាមេរិក ក្នុងនោះតម្លើងចំនួន ២៥%, ១០% និង ១០% ទៅតាមប្រភេទទំនិញ។ ពន្ធគយបន្ថែមចំនួន ៥% ដែលបានអនុវត្តចំពោះផលិតផលមួយចំនួន ត្រូវបានរក្សានៅដដែល។

ផ្ទាំងឃោសនាពាណិជ្ជកម្ម

ការសម្រេចចិត្តនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលអាមេរិក បានបង្កើនពន្ធលើទំនិញនាំចូលមានតម្លៃ ២០០ ពាន់លានដុល្លារពីប្រទេសចិនពី ដែលកើនឡើងពី ១០% ទៅ ២៥% តាមប្រភេទទំនិញ ដែលបានធ្វើឡើងត្រឹមថ្ងៃទី ១០ ខែឧសភាឆ្នាំនេះ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។