Donald Trump ថាពន្ធនាំចូលលើប្រទេសចិន មិនធ្វើឲ្យមានអតិផរណានោះទេ

2191
(Photo by Ethan Miller/Getty Images)

អាមេរិច(រ៉យទ័រ)៖ លោកប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា ពន្ធគយដែលរដ្ឋបាលរបស់លោកបានដាក់លើទំនិញនាំចូលពីប្រទេសចិន មិនបានជម្រុញឱ្យអាមេរិចមានអតិផរណា(ប្រាក់ធ្លាក់ថ្លៃ)នោះទេ តែវាកំពុងតែជំរុញឱ្យក្រុមហ៊ុនជាច្រើននៅចិនផ្លាស់ទីទៅកន្លែងផ្សេង។

លោក Trump បាននិយាយនៅលើបណ្តាញសង្គមធ្វីតធ័រថា “ក្រុមហ៊ុនជាច្រើនកំពុងចាកចេញពីប្រទេសចិន ឆ្ពោះទៅប្រទេសផ្សេង រួមទាំងសហរដ្ឋអាមេរិកផងដែរ ដើម្បីចៀសវាងការបង់ពន្ធ”។

ផ្ទាំងឃោសនាពាណិជ្ជកម្ម

លោកបានបន្ថែមថា “គ្មានការកើនឡើងនៃថ្លៃចំណាយ ឬអតិផរណានោះទេ ប៉ុន្តែសហរដ្ឋអាមេរិកនឹងយកបានប្រាក់រាប់ពាន់លានដុល្លារ”៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។