Oppo បង្ហាញពីកាមេរ៉ាដែលបង្កប់ក្នុងអេក្រង់ទូរស័ព្ទដំបូងគេ

2042

កាលពីព្រឹកថ្ងៃទី ៣ ខែមិថុនានេះ ក្រុមហ៊ុន Oppo បានបង្ហោះលើអាខោន Twitter របស់ខ្លួនអំពីទូរស័ព្ទ Oppo ជំនាន់ថ្មីដែលមានកាមេរ៉ាបង្កប់ក្នុងអេក្រង់ទូរស័ព្ទ ប៉ុន្ដែការបង្ហោះនោះមានតែវីដេអូប៉ុណ្ណោះ មិនមានព័ត៌មានអ្វីបន្ថែមឡើយ។ អេក្រង់ប្រភេទថ្មីរបស់ Oppo នេះ មានរូបរាងស្អាតប្លែកពីគេ ព្រោះវាមិនមានកាត់ប្រឡោះសម្រាប់ដាក់កាមេរ៉ាដូចទូរស័ព្ទដទៃឡើយដែលពេលប្រើធ្វើអោយយើងទើសភ្នែក។

ផ្ទាំងឃោសនាពាណិជ្ជកម្ម

កាលពីខែឧសភាកន្លងទៅ អ្នកសារព័ត៌មានខាងបច្ចេកវិទ្យា លោក Ben Geskin បាននិយាយថា ក្រុមហ៊ុន Oppo នឹងបញ្ចេញទូរស័ព្ទដែលមានកាមេរ៉ាបង្កប់នៅខាងក្រោមអេក្រង់ ហើយការទាយនោះបានក្លាយទៅជាការពិត។ អគ្គនាយករបស់ក្រុមហ៊ុន Oppo លោក Brian Shen បាននិយាយថា សម្រាប់ពេលនេះកាមេរ៉ាដែលបង្កប់ក្នុងអេក្រង់នេះ នៅមិនទាន់មានសមត្ថភាពដូចកាមេរ៉ាដទៃទៀតឡើយ ប៉ុន្ដែបច្ចេកវិទ្យាដំបូងដូចនេះត្រូវការពេលវេលាបន្ថែមទៀតដើម្បីកែលម្អអោយកាន់តែប្រសើរឡើង៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។