SoftBank រំពឹងចំណេញប្រាក់បានចំនួន $១១ពាន់លាន ពីការលក់ភាគហ៊ុនរបស់ខ្លួននៅ Alibaba

2416

ជប៉ុន(Nikkei)៖ នៅថ្ងៃអង្គារនេះ ក្រុមហ៊ុន SoftBank Group បានប្រកាសថា ខ្លួនរំពឹងថានឹងទទួលបានប្រាក់ចំណេញចំនួន ១,២ ទ្រីលានយេន (១១ពាន់លានដុល្លារ) ពីការលក់ភាគហ៊ុនរបស់ខ្លួនចំនួន ៣% ដែលមាននៅក្នុងក្រុមហ៊ុនចិន Alibaba Group Holding ។

SoftBank ចាប់ផ្តើមមានគំនិតចង់លក់ភាគហ៊ុននៅ Alibaba តាំងពីឆ្នាំ ២០១៦ មកម្លេះ បន្ទាប់ពីក្រុមហ៊ុននេះបារម្ភលើក្រុមហ៊ុន Alibaba ដែលសម្រេចចិត្តទិញយកក្រុមហ៊ុនឌីស្សាញបន្ទះឈីបរបស់អង់គ្លេស Arm Holdings និងទិញភាគហ៊ុនភាគច្រើនរបស់ក្រុមហ៊ុនផ្គត់ផ្គង់បណ្តាញទូរគមនាគមន៍ឥតខ្សែរបស់អាមេរិច Sprint កាលពីឆ្នាំ ២០១៣ ។

ផ្ទាំងឃោសនាពាណិជ្ជកម្ម

ក្រុមហ៊ុនដ៏មានឥទ្ធិពលរបស់ជប៉ុនមួយនេះ បានចាប់ផ្តើមវិនិយោគដំបូងក្នុងក្រុមហ៊ុន Alibaba ក្នុងឆ្នាំ ២០០០។ បច្ចុប្បន្ន SoftBank កំពុងកាន់កាប់ភាគហ៊ុនរបស់ Alibaba ចំនួន ២៦% ខណៈមុនពេលលក់ភាគហ៊ុនចេញ SoftBank កាន់កាប់ចំនួន ២៩%។ ទោះបីជាយ៉ាងណាក៏ដោយ SoftBank នឹងនៅតែជាម្ចាស់ភាគហ៊ុនធំជាងគេក្នុងក្រុមហ៊ុន Alibaba របស់លោក Jack Ma ។

ប្រាក់ចំណេញពីការលក់ភាគហ៊ុននេះ នឹងត្រូវកត់ត្រាក្នុងរបាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសទី ២ របស់ SoftBank ។ គិតត្រឹមម៉ោង ៤: ០៣ នាទីថ្ងៃនេះ(ម៉ោងនៅកម្ពុជា) ភាគហ៊ុនរបស់ Alibaba កំពុងត្រូវបានគេជួញដូរក្នុងតម្លៃជិត ១៥០ ដុល្លារក្នុងមួយភាគហ៊ុន៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។