ក្រុមហ៊ុនផលិតថាមពលអគ្គិសនីកកើតឡើងវិញរបស់ឥណ្ឌា Greenko ទើបទទួលបានទុនថ្មីចំនួន $៤៩៥លាន

2502

ឥណ្ឌា(Livemint)៖ ក្រុមហ៊ុនផលិតថាមពលអគ្គិសនីកកើតឡើងវិញធំជាងគេបំផុតរបស់ឥណ្ឌា Greenko Energy Holdings ទើបទទួលបានទុនថ្មីចំនួន ៤៩៥ លានដុល្លារ ពីក្រុមហ៊ុនវិនិយោគ GIC Holdings Pte Ltd របស់សិង្ហបុរី និងក្រុមហ៊ុន Abu Dhabi Investmnt Authority(ADIA) របស់អារ៉ាប់រួម។

គិតទាំងការវិនិយោគលើកនេះទៀត ក្រុមហ៊ុនវិនិយោគទាំងពីរនេះបានវិនិយោគរួមគ្នាសរុបចំនួន ១,៥៥ ពាន់លានដុល្លារអាមេរិច នៅក្នុងក្រុមហ៊ុន Greenko Group ធ្វើឲ្យក្រុមហ៊ុនឥណ្ឌានេះមានតម្លៃសរុបដល់ ៦ពាន់លានដុល្លារ។

ផ្ទាំងឃោសនាពាណិជ្ជកម្ម

ក្រុមហ៊ុន GIC កាន់កាប់ភាគហ៊ុនរបស់ Greenko ចំនួន ៦១% ខណៈក្រុមហ៊ុន ADIA កាន់កាប់ចំនួន ១៥% ហើយភាគហ៊ុននៅសល់ ២៤% ទៀត កាន់កាប់ដោយស្ថាបនិករបស់ Greenko លោក Mahesh Kolli និងលោក Anil Kumar Chalamalasetty ។

Greenko គ្រោងនឹងផលិតថាមពលអគ្គិសនីកកើតឡើងវិញពីពន្លឺព្រះអាទិត្យ និងខ្យល់សម្រាប់ប្រើប្រាស់ឡើងវិញ។

ក្រុមហ៊ុន Greenko មានសមត្ថភាពផលិតថាមពលកកើតឡើងវិញបានចំនួន ៤,៨៥GW ហើយកំពុងសាងសង់គម្រោងបង្កើនការផលិតថាមពលអគ្គិសនីចំនួន ២,៥GW ដើម្បីបង្កើនសមត្ថភាពផលិតថាមពលកកើតឡើងវិញឲ្យបានលើស ៦GW ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។