គម្រោងវិនិយោគថ្មីចំនួន៦ដែលមានតម្លៃសរុបប្រហែល៦៣លានដុល្លា

2381

តាមការស្នើរសុំរបស់ក្រុមហ៊ុនចំនួន៦ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញវិញ្ញាបនប័ត្រចុះបញ្ជីនិងអនុញ្ញាតអោយក្រុមហ៊ុនទាំងនោះវិនិយោគលើរោងចក្រផលិតគ្រឿងសង្ហារឹមនិងសម្ភារៈសំណង់ រោងចក្របោកគក់និងកែច្នៃម៉ូដសម្លៀកបំពាក់ រោងចក្រផលិតផ្កានិងផ្លែឈើសិប្បនិមិត្ត សណ្ឋាគារ និង កសិដ្ឋនដំណាំកសិឧស្សហកម្ម ក្នុង រាជធានីភ្នំពេញ​ ខេត្តកំពង់ស្ពឺ ក្រុងព្រះសីហនុ និង ខេត្តកំពង់ធំ។ ខាងក្រោមនេះគឺជាឈ្មោះរបស់ក្រុមហ៊ុន ទីតាំងនៃការវិនិយោគ និងប្រភេទនៃការវិនិយោគ។

– ទី១ គឺក្រុមហ៊ុន MIKOL STONE CO., LTD. គម្រោងបង្កើតគម្រោងបង្កើតរោងចក្រគ្រឿងសង្ហារឹម និងសម្ភារៈបរិក្ខារផ្សេងៗ (បម្រើការសាងសង់) ពីថ្មម៉ាប ឬថ្មក្រានីតស្ថិតនៅភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ២.៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៥៧កន្លែង។

ផ្ទាំងឃោសនាពាណិជ្ជកម្ម

– ទី២ គឺក្រុមហ៊ុន SAAB PHNOM PENH CO., LTD. គម្រោងបង្កើតរោងចក្របោកគក់ និងកែច្នៃម៉ូតសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបឹងកំបោរ សង្កាត់ឪទ្បោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២.៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១០២៨កន្លែង។

– ទី៣ គឺក្រុមហ៊ុន SHAN HAI JING (HONG KONG) HANDICRAFT MANUFACTURING CO., LTD. គម្រោងបង្កើតរោងចក្រផលិតផ្កា និងផ្លែឈើសិប្បនិម្មិត ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសាលាគ្រួស ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២.​៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៤១កន្លែង។

– ទី៤ គឺក្រុមហ៊ុន YONG DE XIN (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិតសម្ភារៈសំណង់គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិគីរីរស្មី ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានទុនវិនិយោគ ប្រមាណ ៤.៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១២៥កន្លែង។

– ទី៥ គឺក្រុមហ៊ុន VENICE HOLIDAY HOTEL CO., LTD. គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៤ ចំនួន២៥០បន្ទប់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួយ ២២.៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៦១កន្លែង។

– ទី៦ គឺក្រុមហ៊ុន KOL VEASNA INVESTMENT CO., LTD. គម្រោងបង្កើតកសិដ្ឋានដាំដំណាំកសិ-ឧស្សាហកម្ម ចិញ្ចឹមសត្វ និងសាងសង់រោងចក្រកែច្នៃ ដែលមានទីតាំងវិនិយោគស្ថិតនៅស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ មានទុនវិនិយោគប្រមាណ ២៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១០២៨កន្លែង៕

 

 

 

 

 

 

 

 

 

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។