App ស្វែងរកទិញ និងជួលអចនទ្រព្យរបស់ឥណ្ឌា NoBroker ទើបទទួលបានទុនថ្មីចំនួន $៥១លាន

2427

ឥណ្ឌា៖ App ស្វែងរកអចលនទ្រព្យរបស់ឥណ្ឌា NoBroker ទើបទទួលបានទុនថ្មីចំនួន ៥១ លានដុល្លារអាមេរិច ពីក្រុមហ៊ុន General Atlantic, SAIF Partner និង BeeNext ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា។

App របស់ NoBroker អាចឲ្យអ្នកដែលស្វែងរកទិញ ឬជួលផ្ទះ ភ្ជាប់ទំនាក់ទំនងជាមួយគ្នាដោយផ្ទាល់ជាមួយម្ចាស់ផ្ទះទាំងនោះ ដោយមិនបាច់ចាយប្រាក់លើឈ្មួញកណ្តាលនោះទេ។ ចំពោះសេវាជួលផ្ទះ ក្រុមហ៊ុននេះក៏មាន App មួយទៀតសម្រាប់ទូទាត់ថ្លៃឈ្នួលផ្ទះផងដែរ ដែលមានឈ្មោះថា NoBroker Pay ។

ផ្ទាំងឃោសនាពាណិជ្ជកម្ម

NoBroker ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៤ ដោយស្ថាបនិកចំនួន ៣នាក់ ហើយបច្ចុប្បន្នមានអចលនទ្រព្យច្រើនជាង ២,៥ លានកន្លែងក្នុងទីក្រុងធំៗ ត្រូវបានគេបង្ហោះលក់ និងជួលលើ App នេះ។ ក្រុមហ៊ុននេះអះអាងថា មានអតិថិជនជាង ៦លាននាក់មកហើយដែលបានចុះឈ្មោះប្រើសេវាកម្មរបស់ខ្លួន។

ចាប់តាំងពីដំណើរការមក NoBroker ទទួលបានទុនសរុបចំនួន ៧១ លានដុល្លារអាមេរិចមកហើយ ខណៈបច្ចុប្បន្នក្រុមហ៊ុននេះមានតម្លៃសរុបប្រហែល ២០០ លានដុល្លារ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។