មហាអំណាចនាំចេញអង្ករ ឥណ្ឌា និងថៃ បារម្ភពីតម្លៃឡើងថ្លៃ ខណៈបង់ក្លាដែសមានសង្ឃឹមតិចក្នុងការប្រកួតប្រជែង

2694

បរទេស(រ៉យទ័រ)៖ តម្លៃនាំចេញអង្ករនៅឥណ្ឌា និងថៃ បានកើនឡើងនៅសប្ដាហ៍នេះ ខណៈការកើនឡើងនៃរូបិយប័ណ្ណក្នុងស្រុកបានជំរុញឱ្យពាណិជ្ជករបង្កើនតម្លៃស្បៀងអាហារ ស្របពេលប្រទេសបង់ក្លាដែស ទំនងជាត្រូវតស៊ូដើម្បីប្រកួតប្រជែងជាមួយប្រទេសនាំចេញអង្ករកំពូលទាំងពីរខាងលើ បើទោះបីជាអត្រាការប្រាក់ធ្លាក់ចុះក៏ដោយ។

ពូជស្រូវដែលខូចកម្រិត ៥% នៅឥណ្ឌាត្រូវបានគេស្រង់តម្លៃប្រហែល ៣៦៦ ដុល្លារទៅ ៣៦៩ ដុល្លារក្នុងមួយតោន ខណៈនៅសប្ដាហ៍មុនវាមានតម្លៃពី ៣៦៤ ដុល្លារទៅ ៣៦៧ ដុល្លារក្នុងមួយតោន។

ផ្ទាំងឃោសនាពាណិជ្ជកម្ម

ប្រាក់រូពីឥណ្ឌាបានកើនឡើងដល់កំរិតខ្ពស់បំផុតក្នុងរយៈពេលច្រើនជាងប្រាំពីរសប្តាហ៍ចុងក្រោយមកទល់ថ្ងៃពុធម្សិលមិញ ដែលនេះបានកាត់បន្ថយប្រាក់ចំណេញរបស់អ្នកនាំចេញអង្ករទៅលក់នៅក្រៅប្រទេស។

ឈ្មួញម្នាក់និយាយថា ការមកដល់យឺតនៃភ្លៀងមូសុងនៅក្នុងប្រទេសឥណ្ឌា ក៏អាចពន្យារពេលការដាំដុះស្រូវនៅរដូវក្តៅនេះផងដែរ។

ប្រទេសថៃ ដែលជាប្រទេសនាំចេញអង្ករធំជាងគេលំដាប់ទីពីរនៅលើពិភពលោកបានឱ្យដឹងថា តម្លៃអង្ករបាក់កម្រិត ៥% មានតម្លៃ $៣៩៣-$៤០២ ក្នុងមួយតោននៅថ្ងៃព្រហស្បតិ៍នេះ ធៀបនឹងកាលពីសប្តាហ៍មុនវាមានតម្លៃ $៣៨៥-$៤០២ ក្នុងមួយតោន។

ពាណិជ្ជករដែលមានមូលដ្ឋាននៅទីក្រុងបាងកកបាននិយាយថា “ប្រាក់បាតកើនតម្លៃខ្ពស់ ហើយនេះគឺជាកត្តាតែមួយគត់ដែលជះឥទ្ធិពលដល់តម្លៃនាពេលបច្ចុប្បន្ននេះ”។

ទោះជាយ៉ាងណាក៏ដោយ តម្រូវការអង្ករថៃនៅតែមានលំនឹងចាប់តាំងពីដើមឆ្នាំមក ដោយពាណិជ្ជករមិនរំពឹងថានឹងមានការផ្លាស់ប្តូរខ្លាំងទេ នៅក្នុងរយៈពេលខ្លី និងមធ្យមនេះ។

ឈ្មួញដែលមានមូលដ្ឋាននៅទីក្រុងបាងកកបាននិយាយថា «កាលពីមុន តម្រូវការបានកើនឡើងដោយសារការបញ្ចប់នៃបុណ្យរ៉ាម៉ាដានរបស់ប្រទេសសាសនាមូស្លីមប៉ុ ន្តែឆ្នាំនេះគ្មានសញ្ញាកើនឡើងនោះទៀតទេ»។

ក្រុមអ្នកជំនួញនិយាយថា ប្រទេសបង់ក្លាដេសនឹងជួបការលំបាកក្នុងការនាំចេញអង្ករ ព្រោះផលិតផលរបស់ប្រទេសនេះថ្លៃ សូម្បីតែក្រោយពីការធ្លាក់ចុះនៃតម្លៃផលិតផលក្នុងស្រុកក៏ដោយ។

ឈ្មួញនៅបង់ក្លាដេសបាននិយាយថា “ទីផ្សារនាំចេញអង្ករសរុបគឺមានតិចតួចណាស់។ លើសពីនេះទៀត យើងនឹងត្រូវប្រកួតប្រជែងជាមួយប្រទេសឥណ្ឌា និងថៃ។”

កាលពីសប្តាហ៍មុន ប្រទេសអាស៊ីខាងត្បូងនេះ បានលុបចោលការហាមឃាត់រយៈពេលយូររបស់ខ្លួនលើការនាំចេញអង្ករ ដោយសង្ឃឹមថានឹងលក់បានរហូតដល់ ១,៥ លានតោន ដើម្បីគាំទ្រកសិករបន្ទាប់ពីការធ្លាក់ចុះតម្លៃផលិតផលក្នុងស្រុក។

ឈ្មួញរបស់ឥណ្ឌាបាននិយាយថា “អង្កររបស់បង់ក្លាដែស មានតម្លៃថ្លៃបើប្រៀបធៀបទៅនឹងការផ្គត់ផ្គង់ពីប្រទេសឥណ្ឌា ឬថៃ។ នៅឯទីផ្សារសកលគ្មាននរណាម្នាក់នឹងទិញវាទេ”។

ឈ្មួញនៅវៀតណាមបានឱ្យដឹងថា អង្ករបាក់កម្រិត ៥% នៅវៀតណាមមានតម្លៃពី $៣៥០-$៣៦០ ក្នុងមួយតោននៅថ្ងៃព្រហស្បតិ៍នេះ ធៀបនឹងកាលពីសប្ដាហ៍មុនមានតម្លៃ $៣៥០ ក្នុងមួយតោន។ តម្លៃនៃការប្រមូលផលស្រូវនារដូវវស្សា បានកើនឡើងដោយសារតែមានការផ្គត់ផ្គង់តិច ខណៈដែលតម្លៃនៃការប្រមូលផលនៅរដូវវស្សាដល់រដូវស្លឹកឈើជ្រុះ នៅតែបន្តធ្លាក់ចុះចាប់តាំងពីសប្ដាហ៍មុន។”

ទោះជាយ៉ាងណាក៏ដោយ ការនាំចេញពីប្រទេសវៀតណាម ត្រូវបានគេរំពឹងថានឹងមានកម្រិតមធ្យមនៅចុងខែនៃខែនេះ មុនរដូវប្រមូលផលនារដូវប្រាំងមកដល់៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។