ស្វែងយល់ពីវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញក្នុងប្រទេសកម្ពុជា

2504

វិញ្ញាបនបត្របញ្ជាក់​ប្រភពដើមទំនិញ គឺជាឯកសារផ្លូវការមួយ ប្រើដើម្បីបញ្ជាក់ ពីប្រភពដើមទំនិញដែលបាន​ផលិត ឬបានទទួលទាំងស្រុង នៅក្នុងប្រទេសមួយ។ ជាទូទៅឯកសារនេះ គឺជាផ្នែកស្នូលនៃឯកសារ នាំចូល ដែល​ប្រទេសនាំចូលបានតម្រូវ។

នៅពេលអនុវត្តទម្រង់ការទាំងឡាយ សម្រាប់នាំចេញទំនិញ ក្រោមប្រព្រឹត្តិកម្ម អនុគ្រោះ អ្នកនាំចេញ ឬតំណាង​ទទួល​​​សិទ្ធិរបស់ខ្លួន ត្រូវដាក់ពាក្យ ជាលាយលក្ខណ៍អក្សរ ស្នើសុំវិញ្ញាបនបត្រ បញ្ជាក់​ប្រភពដើមទំនិញដោយភ្ជាប់​មក​ជាមួយ នូវឯកសារគាំទ្រ ត្រឹមត្រូវ ដែលបង្ហាញថា ទំនិញដែលត្រូវនាំចេញ​ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់​សម្រាប់​​ការចេញ វិញ្ញាបនបត្រ បញ្ជាក់​ប្រភពដើមទំនិញ។ វិញ្ញាបនបត្រ បញ្ជាក់​ប្រភព​ដើមទំនិញ មានពីរប្រភេទគឺ៖​ មិនទទួលបានភាពអនុគ្រោះពន្ធ និងទទួលបានភាពអនុគ្រោះពន្ធ​។

ផ្ទាំងឃោសនាពាណិជ្ជកម្ម

១. ប្រទេសដែលតម្រូវឲ្យមានវិញ្ញាបនបត្របញ្ជាក់​ប្រភពដើមទំនិញC/O

  • វិញ្ញាបនបត្របញ្ជាក់​ ប្រភពដើមទំនិញ ទទួលបានអត្រាពន្ធអនុគ្រោះ ក្នុងទម្រង់ផ្សេងៗ ដែលចេញដោយកម្ពុជា។
  • អាស៊ាន-អូស្រ្តាលី-ញ៉ូវហ្សីលែន៖ ​វិញ្ញាបនបត្រ បញ្ជាក់​ប្រភពដើមទំនិញ ទម្រង់ ​AANZ
  • ចិន: ​វិញ្ញាបនបត្រ បញ្ជាក់​ប្រភពដើមទំនិញទម្រង់ AC
  • ឥណ្ឌា: ​វិញ្ញាបនបត្រ បញ្ជាក់​ប្រភពដើមទំនិញទម្រង់ AI
  • កូរ៉េ: ​វិញ្ញាបនបត្រ បញ្ជាក់​ប្រភពដើមទំនិញទម្រង់ AK
  • ជប៉ុន: ​វិញ្ញាបនបត្រ បញ្ជាក់​ប្រភពដើមទំនិញទម្រង់ AJ
  • វៀតណាម: ​វិញ្ញាបនបត្រ បញ្ជាក់​ប្រភពដើមទំនិញទម្រង់ S​
  • ប្រព័ន្ធអនុគ្រោះទូទៅ ផ្នែកពាណិជ្ជកម្ម (LDC និង LLDC): ​វិញ្ញាបនបត្រ បញ្ជាក់​ប្រភពដើមទំនិញទម្រង់A​
  • អត្រាពន្ធមិនអនុគ្រោះ អាចចេញបាន ដោយប្រើ​ វិញ្ញាបនប័ត្រ បញ្ជាក់​ប្រភពដើមទំនិញ ទម្រង់ N

២. ​របៀបដាក់ពាក្យស្នើសុំ ​វិញ្ញាបនបត្រ បញ្ជាក់​ប្រភពដើមទំនិញ C/O

អ្នកនាំចេញចាំបាច់ ត្រូវដាក់ពាក្យស្នើសុំ​ វិញ្ញាបនបត្រ បញ្ជាក់​ប្រភពដើមទំនិញ នៅនាយកដ្ឋាន នាំចេញ-នាំចូល ក្រសួងពាណិជ្ជកម្ម។ នីតិវិធី នៃការដាក់ពាក្យ ស្នើសុំ​វិញ្ញាបនបត្រ បញ្ជាក់​ប្រភពដើមទំនិញ អាចរកបាននៅ ក្នុងប្រកាសលេខ១១២ MOC/SM 2013 ស្តីពីការកែប្រែ នីតិវិធី ចេញ​វិញ្ញាបនបត្រ បញ្ជាក់​ប្រភពដើមទំនិញ។ ​

៣. កម្រៃសេវានៃការដាក់ពាក្យ ស្នើសុំវិញ្ញាបនបត្រ បញ្ជាក់​ប្រភពដើមទំនិញ​

ជាទូទៅក្រុមហ៊ុនទាំងឡាយ ដែលដាក់ពាក្យស្នើសុំ វិញ្ញាបនបត្រ បញ្ជាក់​ប្រភពដើមទំនិញ ចាំបាច់ត្រូវបង់ កម្រៃសេវា គ្រប់គ្រងការនាំចេញ (EMF) សេវាសាធារណៈ និងសេវារដ្ឋបាល។ ការបង់ប្រាក់សេវា មានបង្ហាញជូន ខាងក្រោមនេះ៖ ​

C/O សេវារដ្ឋបាល EMF កម្រៃសេវា
ទម្រង់N 30ដុល្លារ EMF 8ដុល្លារ
ទម្រង់A 50ដុល្លារ EMF 8ដុល្លារ
ទម្រង់ផ្សេងៗ 50ដុល្លារ EMF 8ដុល្លារ

សម្រាប់ផលិតផល សម្លៀកបំពាក់ ក្រោម ចំនួន ២.០០០ ​ឬគ្រឿងពាក់នៅនឹងជើង ក្រោម​ ២០០ PRS

C/O សេវារដ្ឋបាល EMF កម្រៃសេវា
ទម្រង់ N 10 ដុល្លារ EMF 8ដុល្លារ
ទម្រង់ A 15ដុល្លារ EMF 8ដុល្លារ
ទម្រង់ផ្សេងៗ 15ដុល្លារ EMF 8ដុល្លារ

EMF ប្រែប្រួលតាមផលិតផល និងការលើកលែង ចំពោះការនាំចេញផលិតផល គិតតាមតម្លៃក្រោម ៦.០០០​អឺរ៉ូ សម្រាប់បណ្តាប្រទេសអឺរ៉ុប និងក្រោម ៨០០ដុល្លារសហរដ្ឋអាមេរិក សម្រាប់បណ្តាប្រទេសផ្សេងទៀត៕ ​

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគីជាអ្នកសរសេរអត្ថបទក្នុងគេហទំព័រ apamat.com ។ ចំពោះខ្ញុំការសរសេរអត្ថបទគឺជារឿងរីករាយ ប៉ុន្តែអ្វីដែលកាន់តែធ្វើឲ្យខ្ញុំរីករាយនោះគឺ ការចែករំលែកនូវចំណេះដឹង បទពិសោធន៍ ជំនាញ និង គតិបណ្ឌិតល្អៗដល់មិត្តអ្នកអានទុកជាចំណេះដឹងសម្រាប់ធ្វើការសិក្សាស្វែងយល់។