ក្រុមហ៊ុន Google នឹងទិញយកក្រុមហ៊ុនវិភាគទិន្នន័យ Looker ក្នុងតម្លៃ ២,៦ពាន់លានដុល្លារ

2886

អាមេរិច(រ៉យទ័រ)៖ ក្រុមហ៊ុន Google ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Alphabet បានប្រកាសនៅថ្ងៃព្រហស្បតិ៍ម្សិលមិញថា ខ្លួននឹងទិញយកក្រុមហ៊ុនវិភាគទិន្នន័យ big-data ក្នុងតម្លៃ ២,៦ ពាន់លានដុល្លារជាសាច់ប្រាក់សុទ្ធ សម្រាប់គាំទ្រអាជីវកម្ម Google Cloud របស់ខ្លួន។

សេវាកម្ម cloud computing របស់ Google រកចំណូលបានច្រើនបំផុតលំដាប់ទីបីពីសេវាកម្មជួលបច្ចេកវិទ្យាគ្រប់គ្រងទិន្នន័យ និងឧបករណ៍ផ្សេងៗទៅឲ្យក្រុមហ៊ុននានា បន្ទាប់ពីក្រុមហ៊ុន Amazon.com Inc និង Microsoft Corp។ BigQuery របស់ Google Cloud គឺជាឧបករណ៍មួយសម្រាប់បញ្ជាទិន្នន័យខ្នាតធំ ដែលទទួលបានការទាក់ទាញពីអតិថិជនច្រើនជាងគេ។ 

ផ្ទាំងឃោសនាពាណិជ្ជកម្ម

ក្រុមហ៊ុន Looker ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វរញ៉ា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១២ បច្ចុប្បន្នមានបុគ្គលិកប្រហែល ៨០០នាក់ និងទើបបង្កើនទុនចំនួន ២៨១ លានដុល្លារកាលពីឆ្នាំមុន។

នេះជាការទិញយកដ៏ធំដំបូងគេហើយ ចាប់តាំងពីលោក Thomas Kurian មកកាន់នាយកគ្រប់គ្រងនៅ Google Cloud ក្រោយពេលលោកចូលរួមជាមួយ Google កាលពីខែវិច្ចិកាឆ្នាំមុន។ កិច្ចព្រមព្រៀងទិញយកនេះ ត្រូវបានគេសង្ឃឹមថានឹងអនុម័តនៅក្នុងឆ្នាំ ២០១៩ នេះ ហើយវានឹងក្លាយជាប្រវត្តិសាស្ត្រទិញយកថ្មីមួយទៀតរបស់ Google ចាប់តាំងពីក្រុមហ៊ុននេះទិញយកក្រុមហ៊ុន Nest កាលពីឆ្នាំ ២០១៤ ក្នុងតម្លៃ ៣,២ ពាន់លានដុល្លារ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។