គម្រោងវិនិយោគថ្មីចំនួន ៥ ដែលមានតម្លៃសរុបរហូតដល់ ៥៣៨ លានដុល្លារ, គម្រោងធំ ៣ នៅព្រះសីហនុ

2541

តាមការស្នើរសុំរបស់ក្រុមហ៊ុនចំនួន៥ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញវិញ្ញាបនប័ត្រចុះបញ្ជីនិងអនុញ្ញាតអោយក្រុមហ៊ុនទាំងនោះវិនិយោគ សណ្ឋាគារផ្កាយ៤និងផ្កាយ៥​ មជ្ឍមណ្ឌលពាណិជ្ជកម្ម សួនទឹកកំសាន្ដ និង រោងចក្រផលិតទៀននៅក្នុង រាជធានីភ្នំពេញ​ ខេត្តតាកែវ និង ក្រុងព្រះសីហនុ។ ខាងក្រោមនេះគឺជាឈ្មោះរបស់ក្រុមហ៊ុន ទីតាំងនៃការវិនិយោគ និងប្រភេទនៃការវិនិយោគ។

– ទី១ គឺក្រុមហ៊ុន KAM CHING (CAMBODIA) CRAFTS & GIFTS CO., LTD.​ គម្រោងបង្កើតរោងចក្រផលិតទៀនគ្រប់ប្រភេទស្ថិតនៅផ្លូវលំ ភូមិកណ្តឹងធំ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៣.៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣២០កន្លែង។

ផ្ទាំងឃោសនាពាណិជ្ជកម្ម

– ទី២ គឺក្រុមហ៊ុន PHAT PHNOM PENH CO., LTD. គម្រោងសាងសង់សួនទឹកកំសាន្ត ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានទុនវិនិយោគចំនួន ៥៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧១៥កន្លែង។

– ទី៣ គឺក្រុមហ៊ុន ZHI XU INVESTMENT CO., LTD. គម្រោងសាងសង់និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន១៩៣បន្ទប់ ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៦២.៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨៣៩កន្លែង។

– ទី៤ គឺក្រុមហ៊ុន ZHI XIN INVESTMENT CO., LTD. គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៤ ចំនួន៣២៤បន្ទប់ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ១១១.៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៩៦០កន្លែង។

– ទី៥ គឺក្រុមហ៊ុន PRINCE TIAN XI WAN CO., LTD. គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន៣៩៣បន្ទប់ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៣០៤.៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៨៦០កន្លែង៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។