អាមេរិចទុកពេលបន្ថែមចំនួន ២សប្តាហ៍ទៀត ឲ្យចិននាំទំនិញចូលប្រទេសរបស់ខ្លួន មុនពេលពន្ធត្រូវបានតម្លើង

2799

វ៉ាស៉ីនតោន(រ៉យទ័រ)៖ មន្ត្រីអាមេរិកបានផ្តល់សិទ្ធិជាផ្លូវការដល់ក្រុមហ៊ុននាំចេញរបស់ចិន ដោយទុកពេលឲ្យចំនួនពីរសប្ដាហ៍ ដើម្បីឲ្យក្រុមហ៊ុនទាំងនោះនាំផលិតផលរបស់ពួកគេចូលទៅក្នុងសហរដ្ឋអាមេរិក មុនពេលអាមេរិចបង្កើនពន្ធលើទំនិញទាំងនោះ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានចេញផ្សាយនៅលើអ៉ីនធឺណែតនៅថ្ងៃសុក្រនេះ។

កាលពីមុន តំណាងពាណិជ្ជកម្មនៃសហរដ្ឋអាមេរិក(USTR) បានប្រកាសពីថ្ងៃទាមទារពន្ធបន្ថែមដែលត្រូវអនុវត្តន៍ចាប់ពីថ្ងៃទី ៣១ ខែឧសភាកន្លងទៅ។

ផ្ទាំងឃោសនាពាណិជ្ជកម្ម

នៅក្នុងសេចក្តីជូនដំណឹងជាផ្លូវការដែលបានចុះផ្សាយនៅក្នុងការិយាល័យកណ្តាលនៅថ្ងៃសុក្រនេះ ស្ថាប័ន USTR បាននិយាយថា ខ្លួននឹងពន្យារថ្ងៃផុតកំណត់ចាប់ពីថ្ងៃទី ១ ខែមិថុនា ដល់ថ្ងៃទី ១៥ ខែមិថុនា លើទំនិញនាំចូលពីប្រទេសចិន សម្រាប់ផលិតផលមួយចំនួនឲ្យចូលក្នុងទឹកដីសហរដ្ឋអាមេរិក ដោយមិនមានការបន្ថែមពន្ធចំនួន ២៥% នោះទេ។

រដ្ឋបាលរបស់លោក Trump បានដំឡើងប្រាក់ពន្ធលើទំនិញនាំចូលពីប្រទេសចិន ពី ១០% ឡើងដល់ ២៥% ដើម្បីដាក់សម្ពាធដល់រដ្ឋាភិបាលក្រុងប៉េកាំងបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មធំជាងមុន ទោះបីជាមានកិច្ចព្រមព្រៀងមួយមិនទាន់ត្រូវបានសម្រេចក៏ដោយ។

នៅក្នុងសេចក្តីជូនដំណឹងកាលពីថ្ងៃសុក្រ USTR បានឱ្យដឹងថា ក្រុមហ៊ុនចិនដែលរងផលប៉ះពាល់លើទំនិញដែលបាននាំចេញទៅកាន់សហរដ្ឋអាមេរិកមុនថ្ងៃទី ១០ ខែឧសភា អាចប្រឈមនឹងកាតព្វកិច្ចបង់ពន្ធបន្ថែមនៅថ្ងៃទី ១ ខែមិថុនា  ប៉ុន្តែឥឡូវនេះពួកគេមានពេលរហូតដល់កន្លះខែដើម្បីនាំទំនិញរបស់ពួកគេចូលអាមេរិច មុនពេលពន្ធគយត្រូវបានតម្លើង៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។