តើ 5G គឺជាអ្វី?

3301

ប្រព័ន្ធ 5G គឺជាជំនាន់បន្ទាប់នៃការទំនាក់ទំនងតាមអ៊ីនធើណែតដោយវាផ្ដល់ល្បឿនលឿនជាង និងមានស្ថេរភាពជាង សម្រាប់ស្មាតហ្វូនក៏ដូចជាឧបករណ៍អេឡិចត្រូនិចដទៃទៀតផងដែរ។ នៅពេលដាក់អាចប្រើប្រាស់ 5G ហើយយើងនឹងអាចទទួលបានល្បឿនក្នុងការដោនឡូតរហូតដល់ទៅ ១ ជីហ្គាបៃឯណោះ។ ប្រព័ន្ធ 5G នឹងជួយធ្វើអោយមានការប្រើប្រាស់ឧបករណ៍ដែលបំពាក់អ៉ីនធើណែតកាន់តែច្រើនឡើង ដែលភាសាអង់គ្លេសហៅថា Internet of Things ។ Internet of Things គឺជាការភ្ជាប់អ៉ីនធើណែតជាមួយនឹងសម្ភារៈប្រើប្រាស់ក្នុងផ្ទះ បរិស្ថាន កសិកម្ម ការដឹកជញ្ជូន វិស័យឧស្សាហកម្ម វិស័យសុខាភិបាល និង ការប្រើប្រាស់ជាច្រើនលើសលប់ទៀត។

តើពេលណាទើប 5G ត្រូវបានដាក់អោយប្រើប្រាស់?

សម្រាប់សហរដ្ឋអាមេរិក ក្រុមហ៊ុន Verizon បានដាក់អោយប្រើប្រាស់ប្រព័ន្ធ 5G តាំងតែពីខែមេសាឆ្នាំ ២០១៩ មកម្ល៉េះ ដែលធ្វើអោយក្រុមហ៊ុននេះក្លាយជាអ្នកផ្ដល់ប្រព័ន្ធ 5G ដំបូងគេបំផុត។ ប៉ុន្ដែប្រព័ន្ធនេះមានតែនៅក្នុងទីក្រុង ឈីកាហ្គោ និង តំបន់មួយចំនួនប៉ុណ្ណោះ ដោយល្បឿនលឿនបំផុតគឺកើនដល់ទៅ ១,៤ ជីហ្គាប៊ីត ដែលលឿនជាង 4G ចំនួន ៤ ដង។ ក្រុមហ៊ុន AT&T បានដាក់ពង្រាយប្រព័ន្ធ 5G នៅក្នុងទីក្រុងចំនួន ១៩ ប៉ុន្ដែមិនទាន់ដាក់លក់ទូរស័ព្ទ 5G នៅឡើយទេ ខណៈដែលក្រុមហ៊ុន T-Mobile មិនទាន់បានដាក់អោយមានប្រព័ន្ធ​ 5G នៅឡើយទេតែគម្រោងរបស់ក្រុមហ៊ុននឹងបំពាក់ក្នុងទីក្រុងចំនួន ៣០ ទូទាំងសហរដ្ឋអាមេរិក។

ផ្ទាំងឃោសនាពាណិជ្ជកម្ម

សម្រាប់ចក្រភពអង់គ្លេស ក្រុមហ៊ុន EE គឺជាអ្នកផ្ដល់សេវាទូរស័ព្ទដំបូងគេដែលដាក់អោយប្រើប្រាស់ 5G នៅក្នុងទីក្រុងចំនួន ៦ កាលពីចុងខែឧសភា ឆ្នាំ២០១៩នេះ ហើយក្រុមហ៊ុននេះក៏បានសន្យាថានឹងផ្ដល់សេវានេះទៅទីក្រុងចំនួន ១០ បន្ថែមទៀត។ សម្រាប់ក្រុមហ៊ុន Vodafone វិញមានគម្រោងដាក់អោយប្រើប្រាស់ 5G នៅក្នុងទីតាំងចំនួន ១៩ នៅដំណាច់ឆ្នាំនេះ។

តើ 5G លឿនប៉ុណ្ណា?

សម្រាប់សំណួរនេះ គឺយើងមិនអាចឆ្លើយចេញជាលេខជាក់លាក់មួយបានឡើយ ព្រោះល្បឿនគឺអាស្រ័យទៅតាមក្រុមហ៊ុនដែលផ្ដល់សេវាទូរស័ព្ទ ទីតាំងរបស់អ្នកប្រើប្រាស់ និង ទៅតាមប្រទេសជឿនលឿន ឬកំពុងអភិវឌ្ឍផងដែរ។ បើផ្អែកតាមការតេស្ដល្បឿន 5G នៅក្នុងប្រទេសអាមេរិក និងអង់គ្លេសរួចមក គេឃើញថាល្បឿនរបស់ 5G គឺដើរលឿនមិនស្មើរគ្នានោះទេ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។