យុទ្ធនាការនៃការធ្វើទីផ្សារល្អៗទាំង ៣​ ដែលអ្នកអាចរៀនសូត្របានពីក្រុមហ៊ុនទាំងនេះ

2390

សព្វថ្ងៃនេះ កំណើននៃអាជីវកម្មមានការកើនឡើងកាន់តែច្រើន ដោយយុវជនវ័យក្មេងមានទំនោរទៅរកភាពជាម្ចាស់អាជីវកម្មជាជាងការធ្វើការឲ្យអ្នកដ៏ទៃ ទន្ទឹមគ្នានេះដែរ ការប្រកួតប្រជែងក៏មានកាន់តែច្រើនដែរ។ គ្រប់ពាណិជ្ជកម្មមិនថា ផ្នែកភេសជ្ជ: សំលៀកបំពាក់ គ្រឿងសំអាង និង​សម្ភារ:ប្រើប្រាស់ជាច្រើនទៀត គឺសុទ្ធសឹងតែមានការពេញនិយមក្នុងការធ្វើពាណិជ្ជកិច្ច។

ការផ្សព្វផ្សាយ ឬការបង្ហាញនូវផលិតផល ឬសេវាកម្មរបស់អ្នកដើម្បីឲ្យអតិថិជនគោលដៅបានដឹង គឺពិតជារឿងចម្បងដែលពាណិជ្ជករគ្រប់រូបត្រូវការស្វែងយល់ជាចាំបាច់។ លើសពីនេះទៅទៀត ការធ្វើការផ្សព្វផ្សាយនូវផលិតផល សេវាកម្ម គឺវាមានលក្ខណ:ខុសផ្លែកផ្សេងៗពីគ្នាទៅតាមប្រភេទនៃផលិតផល ឬសេវាកម្មរបស់ក្រុមហ៊ុននីមួយៗ​។ ហើយខាងក្រោមនេះជាវិធីក្នុងការធ្វើការផ្សព្វផ្សាយល្អៗទាំង ៣​ ដែលអាជីវករ ឬម្ចាស់អាជីវកម្មគ្រប់រូបគួរគម្បីស្វែងយល់ ដើម្បីធ្វើឲ្យអាជីវកម្មខ្លួនកាន់តែតែប្រសើរឡើង។

១. យុទ្ធនាការនៃការធ្វើទីផ្សារ Paving For Pizza របស់ក្រុមហ៊ុន Pizza Dominos
ផ្ទាំងឃោសនាពាណិជ្ជកម្ម

យុទ្ធនាការ Paving For Pizza របស់ក្រុមហ៊ុន Dominos Pizza ត្រូវបានធ្វើឡើងក្នុងឆ្នាំ ២០១៨ ។ វាត្រូវបានធ្វើឡើងដោយសារតែផ្លូវមួយចំនួននៅសហរដ្ឋអាមេរិមខូច ហើយធ្វើឲ្យមានការប៉ះពាល់ដល់ការដឹកជញ្ជូន Pizza របស់ក្រុមហ៊ុន Dominos ទើបក្រុមហ៊ុននេះសម្រេចចាប់ផ្តើមយុទ្ធនាការ Paving For Pizza ដោយជួលជាងជួសជុលផ្លូវថ្នល់ឲ្យទៅប៉ះប៉ុនផ្លូវដែលបានខូចខាតទាំងអស់នោះ ក្នុងរដ្ឋទាំង ៥០ របស់សហរដ្ឋអាមេរិក។ ក្រោយពេលដែលសម្រេចការជួសជុលនូវផ្លូវដែលខូចម្តង គឺតម្រូវឲ្យបាញ់ថ្នាំលាបជាស្លាកយីហោ(logo) របស់ក្រុមហ៊ុន Dominos ហើយភ្ជាប់ជាមួយពាក្យថា “Oh Yes We Did” ឬ “ខ្ញុំបានធ្វើរួចហើយ” នៅខាងក្រោម Logo នោះ។ យុទ្ធនាការនេះ គឺទទួលបានជោគជ័យយ៉ាងខ្លាំង ហើយអ្វីដែលកាន់តែពិសេសនោះគឺវាបានផ្តល់ផលចំណេញយ៉ាងច្រើនដល់ក្រុមហ៊ុន Dominos។

២. យុទ្ធនាការនៃការធ្វើទីផ្សារ SpaceX Tesla Roadster

ឆ្នាំ ២០១៨ គឺជាភស្តុតាងនៃការចាប់ផ្តើមនៃយុទ្ធនាការនៃការធ្វើទីផ្សារថ្មីមួយ ដែលក្រុមហ៊ុនខ្នាតយក្សពីរគ្រប់គ្រងដោយលោក Elon Musk គឺក្រុមហ៊ុន SpaceX និង​ Tesla បានធ្វើការរួមគ្នាក្នុងគោលបំណងបញ្ជូននូវ Tesla ទៅកាន់លំហរអាកាសមុនគេ។ វត្តមានរបស់រថយន្តស្ព័រអគ្គិសនី Tesla Roadster ត្រូវបង្ហាញក្នុងលំហរអាកាសដោយមានអ្នកបើកម្នាក់ស្លៀកពាក់ឈុតអវកាសអង្គុយក្នុងឡាន ដៃកាន់ចង្កូតរថយន្ត បង្ហាញចេញនូវប្រណិតភាពនៃរថយន្ត Tesla Roadster។ សកម្មភាពនេះបានទាក់ទាញចំណាប់អារម្មណ៍របស់អ្នកទស្សនារាប់លាននាក់ ហើយមានគេហទំព័រជាច្រើនសរសេរអត្ថបទព័ត៌មានរាប់ពាន់សម្រាប់ធ្វើការបោះពុម្ពផ្សាយ។ វាគឺជាវិធីផ្សាយពាណិជ្ជកម្មមួយដ៏មានឥទ្ធិពល ហើយមិនមានក្រុមហ៊ុនផ្សេងអាចធ្វើបានដូចក្រុមហ៊ុន Tesla ឡើយ។

៣. យុទ្ធនាការ Share A Coke របស់ក្រុមហ៊ុន Coca-Cola

យុទ្ធនាការរបស់ក្រុមហ៊ុន Coca-Cola “Share A Coke” គឺជាយុទ្ធនាការដ៏ល្អមួយក្នុងការធ្វើទីផ្សារនៅក្នុងឱកាសប្រារពពិធីផ្សេងៗ។ យុទ្ធនាការនេះគឺចាប់ផ្តើមចាប់តាំងពីរដូវក្តៅឆ្នាំ ២០១៤ មកម្លេះ ដោយក្រុមហ៊ុន Coca-Cola បានបោះឈ្មោះប្រមាណជា ២០ ឈ្មោះទៅលើដបភេសជ្ជ:របស់ខ្លួន ហើយធ្វើការដាក់លក់ក្នុនប្រទេសប្រមាណជា ២៥០។ អតិថិជនអាចធ្វើការជ្រើសរើសនូវដបដែលពួកគេពេញចិត្ត ហើយធ្វើការចែករំលែកទៅកាន់មិត្ត និងគ្រួសាររបស់ពួកគេ។ ចំពោះដំណើរការនៅលើប្រព័ន្ធអនឡាញវិញ គឺពិតជាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ដោយក្នុរយ:ពេលតែមួយឆ្នាំ មានរូបភាពប្រមាណជា ៥ សែនរូបត្រូវបានចែកចាយនៅលើប្រព័ន្ធអនឡាញ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគីជាអ្នកសរសេរអត្ថបទក្នុងគេហទំព័រ apamat.com ។ ចំពោះខ្ញុំការសរសេរអត្ថបទគឺជារឿងរីករាយ ប៉ុន្តែអ្វីដែលកាន់តែធ្វើឲ្យខ្ញុំរីករាយនោះគឺ ការចែករំលែកនូវចំណេះដឹង បទពិសោធន៍ ជំនាញ និង គតិបណ្ឌិតល្អៗដល់មិត្តអ្នកអានទុកជាចំណេះដឹងសម្រាប់ធ្វើការសិក្សាស្វែងយល់។