របៀបឆែកមើលតម្លៃសេវាសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម ព្រមទាំងរយៈពេល និងសុពលភាព

3005

នៅពេលអ្នកបើកក្រុមហ៊ុន កែប្រែ ឬពង្រីកក្រុមហ៊ុន រដ្ឋាភិបាលតែងតម្រូវឲ្យអ្នកបំពេញភាពស្របច្បាប់។ មនុស្សជាច្រើនតែងសួរអំពីតម្លៃសេវាកម្មរបស់ក្រសួងពាណិជ្ជកម្ម ដូចជាការចុះឈ្មោះបញ្ជីពាណិជ្ជកម្ម ការចុះបញ្ជីម៉ាក ការស្នើសុំអាជ្ញាប័ណ្ណនាំចេញ-នាំចូល ការបង្កើតសាខាក្រុមហ៊ុន និងសេវាកម្មផ្សេងៗទៀត។ ពេលខ្លះ ដោយសារអ្នកមិនដឹង អ្នកជួលឲ្យក្រុមហ៊ុនប្រឹក្សាយោបល់ធ្វើកិច្ចការទាំងនោះឲ្យអ្នក ដោយចំណាយខ្ពស់ជាងតម្លៃសេវាកម្មជាក់ស្តែងយ៉ាងច្រើន។ ពេលខ្លះអ្នកមិនចង់បំពេញភាពស្របច្បាប់ ឬមិនហ៊ានបើកអាជីវកម្ម ដោយសារគិតថានឹងត្រូវចំណាយច្រើនលើសេវាកម្មទាំងនោះ។ ដូច្នេះដើម្បីជ្រាបច្បាស់អ្នកគួរឆែកមើលតារាងតម្លៃតាមវិធីខាងក្រោម។

ចុចមើល ឬទាញយកឯកសារ៖ ប្រកាសស្តីពីការផ្តល់សេវាសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម

ផ្ទាំងឃោសនាពាណិជ្ជកម្ម

 

ឬ អ្នកអាចឆែកមើលតម្លៃសាធារណៈពាក់ព័ន្ធនឹងក្រសួងផ្សេងទៀតដោយខ្លួនឯង នៅលើគេហទំព័រផ្លូវការរបស់អង្គភាពប្រឆាំងអំពើពុករលួយ(AUC) តាមរយៈវេបសាយ acu.gov.kh រួចហើយចុចលើពាក្យ កម្រងសេវាសាធារណៈ បន្ទាប់មកទៀតចុចលើឈ្មោះក្រសួង ឬស្ថាប័នដែលអ្នកចង់ដឹង។

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។